លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ស្នើអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវឱ្យគៀងគរប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ក្នុងការសម្រេចគោលដៅ ១០លាននាក់ !

ចែករំលែក៖

ភ្នំពេញ, ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនអ្នកនាំពាក្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន ស្នើអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវឱ្យគៀងគរប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ដើម្បីសម្រេចឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការសម្រេចគោលដៅ ១០លាននាក់ លើប្រជាជនអាយុ ១៨ ឆ្នាំ ឡើងទៅ។
លោកស្រីវេជ្ជបណ្ឌិត បានលើកឡើងថា, សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំសូមជម្រាបជូន លោក លោកស្រី ជ្រាបថា ដើម្បី សម្រេចឱ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការសម្រេចគោលដៅ១០លាននាក់ លើប្រជាជនអាយុពី១៨ឆ្នាំឡើង ក្នុងអំឡុងចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើឱ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ឱ្យមក ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត ដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍ ការពារ សុខុមាលភាពរបស់ប្រជាជន ក៏ដូចជាឈានទៅបើកដំណើរការឡើងវិញនូវសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។

អាស្រ័យហេតុនេះ សូមលោក លោកស្រី ពិនិត្យ និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print