ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះបានធ្វេីការឃាត់ខ្លួនជនត្រូវចោទចំនួន១នាក់ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលច្បារអំពៅ២ បានបញ្ជាក់ឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីជាជនត្រូវចោទខាងលេីនេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ០០៥ អ.យ.ត ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ចេញដោយលោក សឿ ឡងឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុ
ញៀន។
ជនត្រូវចោទរូបនេះមានឈ្មោះ លាស់ រិន ហៅ តាំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៤៣ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនត្រូវចោទខាងលេីនេះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ