ស្ត្រីជាជនត្រូវចោទម្នាក់​ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន​ត្រូវនគរបាលប៉ុស្ដិ៍ច្បារអំពៅ២​ ឃាត់ខ្លួនតាមដីកាតុលាការ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ​បានធ្វេីការឃាត់ខ្លួនជនត្រូវចោទចំនួន១នាក់ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

​ លោកវរសេនីយ៍ត្រី​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាល​ច្បារអំពៅ២​ បានបញ្ជាក់ឱ្យដឹងថា​ ការឃាត់ខ្លួនស្ត្រីជាជនត្រូវចោទខាងលេីនេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ០០៥ អ.យ.ត ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ចេញដោយលោក សឿ ឡងឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុ
ញៀន​។

​ ជនត្រូវចោទរូបនេះមានឈ្មោះ លាស់ រិន ហៅ តាំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៤៣ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

​ បច្ចុប្បន្ន​ ជនត្រូវចោទខាងលេីនេះ​ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print