បើទោះបីសភាមីយ៉ាន់ម៉ាអនុម័ត បញ្ជីឈ្មោះបេក្ខភាពគណៈរដ្ឋមន្ដ្រីថ្មីរួច ទៅហើយក្ដី ប៉ុន្ដែគេមិនទាន់ដឹងថា លោក ស្រី ស៊ូជី នឹងកាន់តំណែងអ្វីឱ្យប្រាកដនៅ ក្នុងរដ្ឋាភិបាលថ្មីនោះឡើយ ។
កាលពីថ្ងៃទី២៤ ខែមីនា សភាមី យ៉ាន់ម៉ាបានអនុម័តបញ្ជីឈ្មោះរដ្ឋមន្ដ្រី ទាំង១៨រូបក្នុងនោះក៏មានលោកស្រី អ៊ុង សាន ស៊ូជី ប្រធានគណបក្សសម្ពន្ធជាតិ ដើម្បីប្រជាធិបតេយ្យ NLD ផងដែរ។ បញ្ជីឈ្មោះខាងលើត្រូវបានប្រធានាធិបតី ថ្មីដាក់ជូនសភាកាលពីពេលកន្លងមក ។
សារព័ត៌មាន Bloomberg បានផ្សាយ ថា បញ្ជីឈ្មោះខាងលើមិនបានបញ្ជាក់ ពីតំណែងនៅក្នុងក្រសួងណាមួយនោះឡើយ ដូច្នេះលោកស្រី ស៊ូជី ក៏មិនទាន់ដឹងថា កាន់តំណែងអ្វីឱ្យប្រាកដនៅក្នុងគណៈរដ្ឋ មន្ដ្រីថ្មីនោះដែរ ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ សភាមី យ៉ាន់ម៉ាបានស្នើបង្កើតតុលាការធម្មនុញ្ញ ដែលមានសមាជិក៩រូបទទួលខុសត្រូវ ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញ។ ប្រធានាធិបតីជាប់ឆ្នោតលោក Htin Kyaw បានជ្រើសរើសមនុស្ស៣នាក់ កាន់តំណែងនៅក្នុងគណៈកម្មាធិការនោះ។ សភាថ្មីនិងព្រឹទ្ធភាក៏ជ្រើសរើសមនុស្ស៣ នាក់ដូចគ្នាចូលកាន់តំណែងខាងលើ។ ការ សម្រេចបង្កើតតុលាការធម្មនុញ្ញនឹងត្រូវ បានសភាមីយ៉ាន់ម៉ាអនុម័តនៅថ្ងៃទី២៨ខែមីនា ប្រសិនបើគ្មានការជំទាស់ណា មួយពីតំណាងរាស្ដ្រ ៕ ម៉ែវ សាធី