មេជាង​សំណង់ម្នាក់​ត្រូវ​កូនជាង​កាប់​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ខេត្តតាកែវ​

ចែករំលែក៖

​ខេត្តតាកែវ​៖​ បុរស​ជា​មេជាង​ម្នាក់​ត្រូវ​កូនជាង​កាប់​៤​ពូថៅ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ក្នុងភូមិ​ត្រពាំង​ពងទឹក​ ឃុំ​សោម​ ស្រុក​គិរីវង់​ ខេត្តតាកែវ​ ។​ ករណី​នេះ​ដោយសារ​តែ​ជនសង្ស័យ​ខឹង​ជន​រង​គ្រោះ​នាំ​ទៅ​លេងស្រី​ កើត​មេរោគ​អេ​ដស៍​ ហើយ​បើក​លុយ​ឲ្យ​មិន​គ្រប់​ផង​ដែរ​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ អំពើ​ឃាតកម្ម​នេះ​ កើតឡើង​នៅ​ម៉ោង​ ៧​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​ ២៦​ ខែមីនា​ ដោយ​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅ​កន្លែង​កើតហេតុ​ ឈ្មោះ​ ណ​ន​ វ​ន្នី​ ហៅ​ ពូក​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មាន​រស់នៅ​ ភូមិ​ព្រៃ​ផ្អេ​ ឃុំ​រនាម​ ស្រុក​ទ្រាំង​ មុខរបរ​ធ្វើ​កម្មករ​សំណង​។​ ចំណែក​ជន​រង​គ្រោះ​ ឈ្មោះ​ អំ​ រា់់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​ គោក​ឃ្មោ​ង​ ឃុំ​រនាម​ ស្រុក​ទ្រាំង​ មុខរបរ​ជា​ មេជាង​សំណង់​ ត្រូវ​បាន​ជនល្មើស​កាប់​៤​ពូថៅ​ ក្រោម​បំពង់ក​ខាងស្តាំ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ ៕

...

rfr

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print