សម្តេចតេជោ ហ៊ុន សែន៖ ខេត្តត្បូងឃ្មុំមានប្រជាពលរដ្ឋប្រមាណជាង ៨២ ម៉ឺននាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ ដែឡជាខេត្តជាថ្មី បំបែកជាដែនដីរដ្ឋបាលខេត្តកំពង់ចាមមានប្រជាពលរដ្ឋប្រមាណជាង ៨២ ម៉ឺននាក់។ នេះបើតាមការបញ្ជាក់នៅក្នុងPage សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចបានមានប្រសាសន៍ថាៈ ខេត្តត្បូងឃ្មុំគឺជាខេត្តថ្មីនៃប្រទេសកម្ពុជា ស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ មានព្រំប្រទល់ ខាងលិចជាប់ខេត្តកំពង់ចាម ខាងជើង ជាប់ខេត្តក្រចេះ និងខាងត្បូងជាប់ខេត្ត ព្រៃវែង និងមានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅទិសខាងកើត។ ខេត្តត្បូងឃ្មុំមានផ្ទៃក្រឡាប្រមាណជាង ៥,២៥០ គីឡូម៉ែត្រក្រឡា មានក្រុងចំនួន ០១ ស្រុកចំនួន ០៦ ឃុំ សង្កាត់ចំនួន ៦៤ និង មានប្រជាពលរដ្ឋប្រមាណជាង ៨២ ម៉ឺននាក់។

ខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងយោងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែលធ្វើនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានចេញប្រកាសនៅដើមខែមករា ឆ្នាំ២០១៤។ ខេត្តនេះត្រូវបានបង្កើតឡើងដោយកាត់យកក្រុងចំនួន ១ និងស្រុកចំនួន ៦ ពីខេត្តកំពង់ចាមគឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់ ។

គួរំលឹកផងដែរថា ខេត្តត្បូងឃ្មុំក្នុងសម័យសង្រ្គាមឆ្នាំ១៩៧០ ដែលបង្កដោយសហរដ្ឋអាមេរិកគឺជាតំបន់ទទួលរងគ្រោះថ្នាក់ដោយការទម្លាក់គ្រាប់បែក ដែលបានសម្លាប់ប្រជាពលរដ្ឋយ៉ាងច្រើន។ ទីនេះគឺពោរពេញទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកដោយសារសង្រ្គាមនាសម័យនោះ ។

ក្រោយពីប្រទេសជាតិបានរំដោះផុតចេញពីសង្គ្រាម និងចេញផុតពីរបបកាប់សម្លាប់ប៉ុលពត រាជរដ្ឋាភិបាកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយតំបន់នេះទៅជាតំបន់សន្តិភាព និងអភិវឌ្ឍន៍។ ការបង្កើតខេត្តត្បូងឃ្មុំ គឺបានបង្ខិតរដ្ឋបាលសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋដើម្បីបង្កលក្ខណៈងាយស្រួលជួយដល់ពួកគាត់បានទទួលសេវាសាធារណៈ និងបង្កើតនូវមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីនៅតំបន់ជនបទដាច់ស្រយាល។ ជាក់ស្តែង ហេដ្ឋារចនាសម្ព័នខេត្តដែលបំរើលើវិស័យនានាៗ គឺបាននិងកំពុងកសាងឡើងជាបន្តបន្ទាប់ រួមទាំងអគារនៃ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ដែលបានដាក់សម្ពោធអោយប្រើប្រាស់កាលពីម្សិលមិញ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីជំរុញដល់ការអភិវឌ្ឍធនធានមនុស្សនៅទីនេះអោយកាន់តែរីកចម្រើន៕

12729276_953554721359692_2182946267620912563_n

12718288_953554881359676_3044074979729205770_n

12742463_953554858026345_5867361582171207224_n

12646940_953554861359678_3838851485888897613_n

12715323_953554891359675_8832598353114481602_n

12688106_953554904693007_4996915485918736093_n

12670141_953554918026339_8907564531393736661_n

12744098_953554944693003_8390389941821918173_n

12717629_953554971359667_2796905987082881825_n

12705461_953554981359666_4431095754163624791_n

12745995_953555044692993_1011621033944832089_n

12733626_953555024692995_8669728459825671556_n

12670610_953555041359660_6147256275465271791_n

12742266_953555071359657_4618552568669819699_n

12742069_953555091359655_7300714978065170894_n

12705425_953555121359652_474535700821555613_n

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print