ប្រធានាធិបតីអាមេរិកបានបញ្ចប់ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបា ដោយប្រទេសទាំងពីរបានព្រមព្រៀងគ្នាជាច្រើននៅក្នុងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច។ ប៉ុន្ដែនៅក្នុងដំណើរទស្សន កិច្ចជាប្រវត្ដិសាស្ដ្រនេះត្រូវបានក្រុម ប្រឆាំងអាមេរិកមួយចំនួនមិនពេញចិត្ដឡើយដោយចាត់ទុកថា គុយបាមិនគោរព ប្រទេសមហាអំណាចដែលទើបតែលើក លែងទណ្ឌកម្មដល់ខ្លួន។ ជាក់ស្ដែងគឺការ មិនជួបអតីតមេដឹកនាំហ្វីដែលកាស្ដ្រូ និង ការមិនចេញមកទទួលនៅព្រលានយន្ដ ហោះពីសំណាក់មេដឹកនាំរ៉ាអ៊ូលកាស្ដ្រូ ជាដើម ។
កន្លងមកលោក ដូណាល់ ត្រាំ បាន ថ្កោលទោសទៅលើប្រទសគុយបាថា មិន គោរពប្រទេសមហាអំណាចអាមេរិក ដោយមេដឹកនាំមិនចេញមកទទួល ដូច ទៅទទួលសម្ដេចប៉ាប។ ទាំងនោះបាន បង្ហាញឱ្យឃើញថា គុយបានៅតែមាន គំនុំជាមួយអាមេរិកដដែល ។
បើទោះបីបែបណាក្ដី នេះជាជោគជ័យ មួយយ៉ាងធំធេងរបស់ប្រធានាធិបតីអា មេរិក បារ៉ាក់ អូបាម៉ា ដែលនឹងបញ្ចប់ អាណត្ដិនៅចុងឆ្នាំនេះ។ ការផ្សារភ្ជាប់ ទំនាក់ទំនងនេះគឺជារឿងដ៏ល្អប្រសើរបំផុត ដែលអាមេរិកមិនមានសត្រូវច្រើនទៀត ឡើយនៅលើពិភពលោក។ គុយបា និង អ៊ីរ៉ង់ជាប្រទេសសត្រូវរបស់អាមេរិក ប៉ុន្ដែពេលនេះប្រទេសទាំងពីរគឺជាសម្ពន្ធមិត្ដដ៏ជិតស្និទ្ធមួយ ក្រោយពីមានកិច្ច ព្រមព្រៀង និងលុបចោលទណ្ឌកម្មទាំង ស្រុងនោះ ។
នៅក្នុងទស្សនកិច្ចរយៈពេលបីថ្ងៃជា ប្រវត្ដិសាស្ដ្រនៅគុយបាចាប់ពីថ្ងៃអាទិត្យ ទី២០-២២ ខែមីនា។ លោក អូបាម៉ា ជាប្រធានាធិបតីអាមេរិកកំពុងបំពេញតួនាទីដំបូងគេដែលធ្វើដំណើរទៅកោះ គុយបាគិតចាប់ពីឆ្នាំ១៩២៨មក។ កម្ម វត្ថុចម្បងមួយនៃទស្សនកិច្ចនេះគឺពង្រឹងទំនាក់ទំនងថ្មីថ្មោងអាមេរិក-គុយបា ឱ្យកាន់តែរឹងមាំគ្មានអ្វីបំបែកបាន។ អាមេរិកនិងគុយបាដែលធ្លាប់ជាសត្រូវនឹងគ្នា ទើបបានភ្ជាប់ទូតនឹងគ្នាឡើងវិញ កាលពីខែកក្កដា ឆ្នាំ២០១៥ ។
ដំណើរទស្សនកិច្ចរបស់លោកអូបាម៉ា នេះមានបង្កប់អត្ថន័យជានិមិត្ដរូបខ្លាំងសម្បើមណាស់ សហរដ្ឋអាមេរិកលែងជា សត្រូវជួជាតិដែលសារព័ត៌មាន និង ប្រព័ន្ធអប់រំថ្កោលទោសជារៀងរាល់ថ្ងៃ តាំងពីជាង៥៦ឆ្នាំមកទៀតឡើយ ហើយ សម្រាប់ប្រជាពលរដ្ឋគុយបា ការរង់ចាំ មានទំហំធំធេងខ្លាំងណាស់ លោក អូបាម៉ា គឺជាតំណាងនៃក្ដីសង្ឃឹមលាដៃស្វាគមន៍គុយបា ហើយគុយបាក៏ស្វាគមន៍ទៅវិញ។ លោក អូបាម៉ា មានប្រជាប្រិយភាពខ្លាំង និងពេញនិយមលើសប្រធានាធិបតីគុយបា លោក រ៉ាអ៊ូល កាស្ដ្រូ (៨៤ឆ្នាំ) និង ហ្វីដែល កាស្ដ្រូ (៨៩ឆ្នាំ) ទៅទៀត ។
ប៉ុន្ដែគេមិនត្រូវរង់ចាំអ្វីធំដុំឡើយគ្មាន ទេការចុះកិច្ចព្រមព្រៀង កិច្ចសហប្រតិ បត្ដិការ។ល។ ក្នុងថ្ងៃទីមួយនៃទស្សន កិច្ចនេះលោកប្រធានាធិបតីអាមេរិក និងគ្រួសារ (លោកជំទាវ និងកូនស្រី ទាំងពីរ) នឹងដើរកម្សាន្ដទស្សនាសង្កាត់ វប្បធម៌តាមដងផ្លូវចំណាស់ៗរបស់ក្រុងឡាហាវ៉ានរបៀបដូចអ្នកទេសចរធម្មតា។ នៅថ្ងៃចន្ទ ទើបមានជំនួបផ្លូវការជាមួយ សមភាគីគុយបាលោក រ៉ាអូលកាស្ដ្រូ ដោយមានធ្វើសន្និសីទកាសែតរួមគ្នា ផង។ នៅថ្ងៃអង្គារលោក អូបាម៉ា នឹងធ្វើ សុន្ទរកថាទៅកាន់ពលរដ្ឋគុយបាទូទៅ ដោយសង្ឃឹមថានឹងមានការផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍យ៉ាងទូលំទូលាយ ពេញផ្ទៃប្រទេស។ លោកប្រធានាធិបតី អាមេរិកក៏មានគម្រោងជួបប្រធានសង្ឃវិហារកាតូលិកដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សាទំនាក់ទំនងអាមេ រិក-គុយបា និងពិភាក្សាជាមួយប្រមុខ បក្សនិងក្រុមប្រឆាំងនឹងរបបដឹកនាំកា ស្ដ្រូ ផងដែរ នៅថ្ងៃចុងក្រោយនៃទស្សន កិច្ច ។
បរិយាកាសជាទូទៅហាក់បានធូរស្រាល បន្ដិច ថ្វីបើមិនទាន់ពេញលេញ បើធៀប ទៅនឹងស្រុកសេរី តែគេលែងសូវភ័យខ្លាច មនុស្សម្នាហ៊ាននិយាយ ស្ដ្រីបញ្ចេញមតិ ជាសាធារណៈ។ល។ តែការប្ដូរផ្លាស់មាន ដំណើរការយឺតយ៉ាងណាស់។ បើកចំហ ជាងមួយឆ្នាំហើយ តែរដ្ឋាភិបាលទើប អនុម័តទទួលយកកិច្ចសន្យាវិនិយោគ បរទេសបាន១១ករណីក្នុងចំណោមសំណើ អាទិភាពដល់ទៅ៤០០ករណី។ ក្រុមហ៊ុន តូចៗបានឆ្លៀតយកចំណេញបានច្រើនពីនយោបាយសេដ្ឋកិច្ចបើកចំហ ប៉ុន្ដែភាព ក្រីក្រ ខ្វះសព្វខ្វះគ្រប់ ខ្វះតាំងពីរថយន្ដ មធ្យោបាយធ្វើដំណើរ ជម្រក បានធ្វើឱ្យ សហគមន៍គុយបាមិនអាចទាញចំណេញបានច្រើនទេ។ ទោះបីគុយបាបានដើរ ចេញជាបណ្ដើរៗពីភាពឯកាយើងឃើញ ស្រាប់ ហើយអាមេរិកលោក អូបាម៉ា បានបើកទ្វារចំហខ្លាំងណាស់ទទួលគុយបា ប៉ុន្ដែអាមេរិកមិនទាន់ទទួលបានមកវិញនូវសញ្ញាវិជ្ជមានអ្វីទេ។ បើនិយាយអំពី អន្ដរកាលនយោបាយឆ្ពោះទៅរកលទ្ធិ ប្រជាធិបតេយ្យគេទំនងត្រូវរង់ចាំយូរ ទៀត។ យ៉ាងហោចណាស់ក៏ត្រូវចាំដល់ មានការប្ដូរផ្លាស់អ្នកដឹកនាំថ្មីដែលនឹង ត្រូវប្រព្រឹត្ដទៅនៅឆ្នាំ២០១៨ ។
សម័យប្រជុំសភាពេញអង្គលើកទី៧ នៅខែមេសាខាងមុខនឹងកំណត់អំពីទម្រង់ នៃការផ្ទេរអំណាច។ លោក រ៉ាអ៊ូល កាស្ដ្រូ ដែលមានវ័យ៨៤ឆ្នាំទៅហើយ បានព្រលយពាក្យថា គ្មានកម្លាំង គ្មាន មនោគមន៍វិជ្ជាសម្រាប់ដឹកនាំប្រទេស ទៀតទេ គុយបាត្រូវមានមេកោយថ្មី លោកបានបង្ហើបអំពីច្បាប់បោះឆ្នោតថ្មី ប៉ុន្ដែក្នុងរបបកុម្មុយនីស្ដដូចយ៉ាងគុយបាអ្នកដែលមានអំណាចខ្លាំងតែងលាក់ខ្លួន នៅពីក្រោយ ៕ ម៉ែវ សាធី