ខេត្តព្រៃវែង: នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៦៤នាក់ (ជាសះស្បើយចំនួន៧៧នាក់) និងស្លាប់ ចំនួន៤នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ និងមកពីខេត្តកណ្ដាល ដូចខាងក្រោម:
១- ក្រុងព្រៃវែង ចំនួន ៤នាក់
២- ស្រុកព្រះសេ្ដច ចំនួន ១៤នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ៨នាក់
៤- ស្រុកកំចាយមារ ចំនួន ៦នាក់
៥- ស្រុកពោធិ៍រៀង ចំនួន ៦នាក់
៦- ស្រុកកំពង់ត្របែក ចំនួន ៥នាក់
៧- ស្រុកមេសាង ចំនួន ៥នាក់
៨- ស្រុកពារាំង ចំនួន ៥នាក់
៩- ស្រុកពាមរក៍ ចំនួន ៥នាក់
១០- ស្រុកបាភ្នំ ចំនួន ៣នាក់
១១-ស្រុកពាមជរ ចំនួន ១នាក់
១២-ស្រុកសុីធរកណ្ដាល ចំនួន ១នាក់
១៣-មកពីខេត្តកណ្តាល ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៤នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា ៕
ដោយ, សិលា