ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ សមិទ្ធផលស្ពានអ្នកលឿងជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជាភស្តុតាងបង្ហាញពីកិច្ចអភិវឌ្ឍរីកចម្រើនប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងជប៉ុននិឹងកម្ពុជាផងដែរ។
អគ្គនាយកស៊ីម៉ាក់ បានលើកឡើងបន្ថែមថា ទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុន(JICA) នៅឆ្នាំ២០១៥ បានផ្តល់បណ្ណសរសេីរកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពសុីម៉ាក់និងJICA ដោយជ្រេីសរេីសប្រកួតប្រជែងជាមួយអង្គភាពជាច្រេីនក្នុងពិភពលោក។
ពិតជាមានមោទនភាពជាមួយពានរង្វាន់នេះ! វាក៏បង្ហាញពីភាពជោគជ័យនៃកិច្ចសហការគ្នាយ៉ាងស្អិតរមួតរវាងអង្គភាពJICA និឹងអង្គភាពសុីម៉ាក់ ហេីយវាក៏ជាមេរៀនដ៏ស្មុគស្មាញមួយនៃគម្រោងសាងសង់ស្ពានអ្នកលឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលគិតជាថវិកាសាងសង់ប្រមាណ១២៧លានដុល្លារ។
ក្នុងការសាងសង់នោះ មានករណីផ្ទុះគ្រាប់សំណល់ពីសង្គ្រាមនៅពេលកំពុងខួងគ្រឹះសសរស្ពានធំកណ្តាលទន្លេក្នុងជម្រៅប្រមាណ២៥ម៉ែត្រក្នុងដីបាតទន្លេ។ ពេលនោះកម្ពុជាអាចប្រឈមនឹងការបាត់បង់ជំនួយសាងសង់ស្ពាននេះប្រសិនជាគ្មានដំណោះស្រាយការបោសសម្អាតគ្រាប់សំណល់ពីសង្គ្រាមធានាសុវត្ថិភាពជូនក្រុមហ៊ុនជប៉ុនទេនោះ។ សម្តេចតេជោ ក៏សម្រេចប្រគល់ភារកិច្ចជូនមកអង្គភាពសុីម៉ាក់ដេីម្បីដោះស្រាយកង្វល់នេះជូនភាគីជប៉ុន។
អង្គភាពសុីម៉ាក់ បានដំណេីរការបោស
សម្អាតគ្រាប់នៅទីតាំងខួងសសរស្ពាននិងគន្លងផ្លូវដេីម្បីធានាសុវត្ថិភាពក្នុងការសាងសង់។
ការដោះស្រាយករណីផ្ទុះគ្រាប់ក្នុងរណ្តៅគ្រឹះសសរស្ពាននេះ ជាលក្ខណ:បច្ចេកទេសវាមានភាពលំបាកខ្លាំងណាស់។ ខ្ញុំបានពិភាក្សាការងារជា
ច្រេីនជាមួយអ្នកជំនាញជប៉ុននិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលក្នុងប្រឈមមុខដោះស្រាយករណីផ្ទុះគ្រាប់នៅគ្រឹះសសរស្ថិតនៅបាតទន្លេនោះ ។ អាចមិនមានមនុស្សច្រេីនទេបានដឹងឬចងចាំរឿងហេតុមួយនេះ ។
ជាចុងក្រោយ លោក ហេង រតនា បានថ្លែងបន្តទៀតថា ពានរង្វាន់នាពេលនោះគឺបានបង្ហាញពីទឹកចិត្តនិងស្មារតីរួមរបស់អ្នកជំនាញនិងក្រុមហ៊ុនជប៉ុន ជាពិសេសមេដឹកនាំនៃអង្គភាពJICA ទាំងនៅភ្នំពេញនិងនៅតូក្យូដែលបានទទួលស្គាល់កិច្ចសហការដ៏ល្អរវាងអង្គភាពJICAនិងCMAC៕
ដោយ៖សហការី