អគ្គនាយកស៊ីម៉ាក់​៖ សមិទ្ធផលស្ពានអ្នកលឿងជាប្រវត្តិសាស្ត្រ មិនត្រឹមតែជាភស្តុតាងបង្ហាញពីកិច្ចអភិវឌ្ឍរីកចម្រើន​របស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ​ តែក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងជប៉ុន​នឹងកម្ពុជាផងដែរ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហេង​ រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់​នៅយប់ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ​២០២១​ យ៉ាង​ដូច្នេះ​ថា៖​ សមិទ្ធផលស្ពានអ្នកលឿងជាប្រវត្តិសាស្ត្រនេះ​ មិនត្រឹមតែជាភស្តុតាងបង្ហាញពីកិច្ចអភិវឌ្ឍរីកចម្រើន​ប្រទេសកម្ពុជាប៉ុណ្ណោះទេ​ តែក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងជប៉ុននិឹងកម្ពុជាផងដែរ។

អគ្គនាយកស៊ីម៉ាក់​ បានលើកឡើងបន្ថែមថា​ ទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុន​(JICA) នៅឆ្នាំ២០១៥​ បានផ្តល់បណ្ណសរសេីរកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពសុីម៉ាក់​និងJICA ដោយជ្រេីសរេីសប្រកួតប្រជែងជាមួយអង្គភាពជាច្រេីនក្នុងពិភពលោក។

ពិតជាមានមោទនភាពជាមួយពានរង្វាន់នេះ! វាក៏បង្ហាញពីភាពជោគជ័យនៃកិច្ចសហការគ្នាយ៉ាងស្អិតរមួតរវាងអង្គភាពJICA និឹងអង្គភាពសុីម៉ាក់​ ហេីយវាក៏ជាមេរៀនដ៏ស្មុគស្មាញមួយនៃគម្រោងសាងសង់ស្ពានអ្នកលឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា​ ដែលគិតជាថវិកាសាងសង់ប្រមាណ១២៧លានដុល្លារ។
ក្នុងការសាងសង់នោះ​ មានករណីផ្ទុះគ្រាប់សំណល់ពីសង្គ្រាមនៅពេលកំពុងខួងគ្រឹះសសរស្ពានធំកណ្តាលទន្លេក្នុងជម្រៅប្រមាណ២៥ម៉ែត្រក្នុងដីបាតទន្លេ។ ពេលនោះកម្ពុជាអាចប្រឈមនឹងការបាត់បង់ជំនួយសាងសង់ស្ពាននេះប្រសិនជាគ្មានដំណោះស្រាយការបោសសម្អាតគ្រាប់សំណល់ពីសង្គ្រាមធានាសុវត្ថិភាពជូនក្រុមហ៊ុនជប៉ុនទេនោះ។ សម្តេចតេជោ​ ក៏សម្រេចប្រគល់ភារកិច្ចជូនមកអង្គភាពសុីម៉ាក់ដេីម្បីដោះស្រាយកង្វល់នេះជូនភាគីជប៉ុន។

អង្គភាពសុីម៉ាក់​ បានដំណេីរការបោស
សម្អាតគ្រាប់នៅទីតាំងខួងសសរស្ពាននិងគន្លងផ្លូវដេីម្បីធានាសុវត្ថិភាពក្នុងការសាងសង់។
ការដោះស្រាយករណីផ្ទុះគ្រាប់ក្នុងរណ្តៅគ្រឹះសសរស្ពាននេះ​ ជាលក្ខណ:បច្ចេកទេសវាមានភាពលំបាកខ្លាំងណាស់​។ ខ្ញុំបានពិភាក្សាការងារជា
ច្រេីនជាមួយអ្នកជំនាញជប៉ុននិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលក្នុងប្រឈមមុខដោះស្រាយករណីផ្ទុះគ្រាប់នៅគ្រឹះសសរស្ថិតនៅបាតទន្លេនោះ ។ អាចមិនមានមនុស្សច្រេីនទេបានដឹងឬចងចាំរឿងហេតុមួយនេះ ។

ជាចុងក្រោយ​ លោក​ ហេង​ រតនា​ បានថ្លែង​បន្តទៀតថា​ ពានរង្វាន់នាពេលនោះ​គឺបានបង្ហាញពីទឹកចិត្តនិងស្មារតីរួមរបស់អ្នកជំនាញនិងក្រុមហ៊ុនជប៉ុន​ ជាពិសេសមេដឹកនាំនៃអង្គភាពJICA ទាំងនៅភ្នំពេញនិងនៅតូក្យូ​ដែលបានទទួលស្គាល់កិច្ចសហការដ៏ល្អរវាងអង្គភាពJICAនិងCMAC៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print