អភិបាល​ខណ្ឌ​បឹង​កេង​កង​ ចុះធ្វើការណែនាំបន្ថែមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ​ ស្តីពី​ការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោមការចង្អុលបង្ហាញពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង លោក-លោកស្រីអភិបាលរងខណ្ឌបឹងកេងកង នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានដឹកនាំមន្ត្រី និង កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយសង្កាត់ទាំង០៧ បានចុះធ្វើការណែនាំបន្ថែមសេចក្តីសម្រេចលេខ០២០/២១ សណន របស់សាលារាជធានីភ្នំពេញ ស្តីពី« ការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ »។

ជាក់ស្ដែង​ក្នុង​ការចុះអនុវត្តការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ​ បានធ្វេីឡេីងតាមការដ្ឋានសំណង់ក្នុងមូលដ្ឋានសង្កាត់ទាំង០៧ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ-១៩ បម្លែងថ្មី(Delta) ក្នុងសហគមន៍នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា​ សូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ​ ចូលរួមអនុវត្តបម្រាមគោចរ បន្តរយ:ពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ( ចាប់ពីម៉ោង ១០:០០នាទីយប់ ដល់ម៉ោង ៣:០០ទៀបភ្លឺ ) និងអនុវត្តនូវវិធានការរដ្ឋបាល ចំពោះទីតាំងអាជីវកម្មដែលមានហានិភ័យខ្ពស់ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ២៦ ខែសីហា ២០២១ ។

គួររម្លឹកថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៤,៥៦%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២៩,៩១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print