ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ មានដូចខាងក្រោម៖
សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១៖
កាអនុវត្តវិធានការច្បាប់មានចំនួន ១,១០៩ករណី៖ ១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,២៩០នាក់ (បញ្ជូនទៅតុលាការ) ៦នាក់,២.ឃាត់យានយន្ត ចំនួន ១,១៣២គ្រឿង និង៣.ពិន័យជាប្រាក់ ចំនួន ៣៤,៤០០,០០០រៀល។
សូមជម្រាបថា សូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចូលរួមអនុវត្តបម្រាមគោចរ បន្តរយ:ពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ( ចាប់ពីម៉ោង ១០:០០នាទីយប់ ដល់ម៉ោង ៣:០០ទៀបភ្លឺ ) និងអនុវត្តនូវវិធានការរដ្ឋបាល ចំពោះទីតាំងអាជីវកម្មដែលមានហានិភ័យខ្ពស់ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ២៦ ខែសីហា ២០២១ ។
គួរបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មាន ៨៥,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៣២,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ៖សហការី