អ្នកល្មើសវិធានការសុខាភិបាល​ និងវធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែសីហា!​ មានចំនួន ១,១០៩ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ) ២,២៩០នាក់(បញ្ជូនទៅតុលាការ) ៦នាក់,ឃាត់យានយន្ត ១,១៣២គ្រឿង និងពិន័យជាប្រាក់៣៤,៤០០,០០០រៀល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៨ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែសីហា​ ឆ្នាំ​២០២១​។

​លោក​ គឹម​ សន្តិភាព​ បានបញ្ជាក់បន្ថែមថា​ លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ​ខែសីហាម្សិលមិញនេះ​ មានដូចខាងក្រោម​៖

សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១៖
កាអនុវត្តវិធានការច្បាប់មានចំនួន ១,១០៩ករណី៖​ ១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,២៩០នាក់ (បញ្ជូនទៅតុលាការ) ៦នាក់,​២.ឃាត់យានយន្ត ចំនួន ១,១៣២គ្រឿង និង៣.ពិន័យជាប្រាក់ ចំនួន ៣៤,៤០០,០០០រៀល។

សូមជម្រាបថា​ សូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ​ ចូលរួមអនុវត្តបម្រាមគោចរ បន្តរយ:ពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ( ចាប់ពីម៉ោង ១០:០០នាទីយប់ ដល់ម៉ោង ៣:០០ទៀបភ្លឺ ) និងអនុវត្តនូវវិធានការរដ្ឋបាល ចំពោះទីតាំងអាជីវកម្មដែលមានហានិភ័យខ្ពស់ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ២៦ ខែសីហា ២០២១ ។

គួរបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៥,២៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៣២,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print