ធ្វើការនិងចូលរួមនយោបាយ ក្រុមស្ត្រីនៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានមានភាពក្លាហានណាស់ នាំគ្នាកាន់ស្លាកបដាស្នើដល់ប្រមុខតាលីបង់ធ្វើយ៉ាងណាធានាដល់សិទ្ធិបានរៀនសូត្រ ទៅធ្វើការងារ និងចូលរួមក្នុងឆាកនយោបាយ។ កាលពីថ្ងៃទី១៧ខែសីហា ក្រោយពីអ្នកដឹកនាំក្រុមតាលីបង់បានប្រកាសថា នឹងបន្តរក្សាសិទ្ធិរបស់ស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមក មានស្ត្រីជាច្រើននៅទីក្រុងកាប៊ុល បាននាំគ្នាដង្ហែក្បួន អំពាវនាវដល់ប្រមុខក្រុមតាលីបង់រក្សាការសន្យា ។ អ្នកសារព័ត៌មាននៅទីក្រុងកាប៊ុលបានចែករំលែកឃ្លីបវីដេអូស្តីពីរូបភាពស្ត្រីក្លាហាននៅអាហ្វហ្គានីស្ថានធ្វើបាតុកម្ម ដោយមានទាំងកាន់ស្លាកបដាផងដែរ ។ ក្រុមស្ត្រីទាំងនោះនាំគ្នាធ្វើបាតុកម្មក្នុងពេលដែលកម្លាំងទាហានក្រុមតាលីបង់កំពុងតែយាមល្បាត ។ ប៉ុន្តែកម្លាំងទាហានក្រុមតាលីបង់មិនបានរារាំងឬ គំរាមកំហែងដល់ស្ត្រីទាំងនោះឡើយ។ ស្ត្រីដែលចូលរួមធ្វើបាតុកម្មបានស្រែកនៅទីសាធារណៈថា «សិទ្ធិទៅធ្វើការ ទទួលបានការអបរំ ចូលរួមនយោបាយ គឺជាសិទ្ធិរបស់ស្ត្រី មិនត្រូវលុបបំបាត់នោះឡើយ»។ ក្នុងនាមជាអ្នកសារព័ត៌មាននិងជាសកម្មជនសិទ្ធិមនុស្សលោកស្រី Masih Alinejad បានហៅសកម្មភាពរបស់ស្ត្រីទាំងនោះ «ថ្លើមធំ» ហ៊ានដាក់លក្ខខណ្ឌជាមួយក្រុមតាលីបង់ ។ លោកស្រីបង្ហាញក្តីសង្ឃឹមថា និឹងមានស្ត្រីនិងបុរសជាច្រើនទៀតចូលរួមទាមទារសិទ្ធិដល់ស្ត្រីក្រោមការគ្រប់គ្រងរបស់តាលីបង់ ៕ដោយ៖ធីរីណា
ប្រភព៖infonet.vietnamnet.vn.