ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយកម្លាំងស្នងការនគរបាលខេត្ត កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបានចុះអប់រំអ្នកបន្សាបសារធាតុញៀន ចំនួន៦០១នាក់(ស្រី៣០នាក់) ដែលវិជ្ជមានកូវីដ-១៩ នៅមណ្ឌលជីវីតថ្មីភ្នំបាក់ ។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ត្រីបោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានភារកិច្ចដ៏មមាញឹក ចូលរួមជាមួយគណ:បញ្ជាការឯកភាពខេត្ត, ទប់ស្កាត់ការឆ្លងដែនរបស់ពលករដោយខុសច្បាប់ , រៀបចំត្រៀមកម្លាំង ២៤ម៉ោងលើ ២៤ម៉ោង ការពារកន្លែងធ្វើចត្តាឡីស័ក, ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងសង្គម ក៏ដូចជាការចូលរួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធស្ថាប័នផ្សេងទៀត ក្នុងការទទួលពលករដែលត្រឡប់មកពីប្រទេសថៃដើម្បីធ្វើចត្តាឡីស័ក ដូចជារៀបចំឲ្យ ជាមួយកងកម្លាំងយោធា ដឹកជញ្ជូនទៅកាន់មូលដ្ឋានរបស់ពួកគាត់រស់នៅ៕
ដោយ, សិលា