ខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៥នាក់ និងជាសះស្បើយចំនួន១២នាក់ បន្ថែមទៀត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តក្រចេះ, សេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៥នាក់ និងជាសះស្បើយចំនួន១២នាក់ បន្ថែមទៀត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវិ៥-១៩ ចំនួន ០៥នាក់ និងជាសះស្បើយចំនួន១២នាក់ ដូចខាងក្រោម,

ខេត្តក្រចេះ មានអ្នកឆ្លងជំងឺថ្ងៃ១៩ សរុប ៥៣៩នាក់ ព្យាបាលជាសះស្បើយ ៣៥៦នាក់ ស្លាប់ ០៩នាក់ និងនៅសល់ ១៧៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុង ខេត្តក្រចេះ។

រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តតាម សេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print