ខេត្តស្ទឹងត្រែង រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៦នាក់ទៀត នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ ! 

ចែករំលែក៖

ខេត្តស្ទឹងត្រែង, សេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៦នាក់ទៀត នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១។

សូមចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ព្រមទាំងបំពេញកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលតាមវិធានការសុខាភិបាល។

រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់សាធារណជន ពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មេត្តាជ្រាបថា គិត ត្រឹមវេលាម៉ោង៥:០០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត និងប្រចាំការឆ្លើយតបបន្ទាន់តាមគោលដៅក្នុងខេត្ត បានពិនិត្យសុខភាព និង យកសំណាកវិភាគរហ័សអ្នកសង្ស័យពាក់ព័ន្ធជំងឺកូវីដ-១៩ ធ្វើដំណើរមកពីរាជធានីបណ្តាខេត្តផ្សេងៗ និងអ្នកដែល មានការប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ២៦នាក់ ស្រី ១៣នាក់ ដូចមានក្នុងបញ្ចីខាងក្រោម៖

អ្នកជំងឺខាងលើដាក់ឲ្យសម្រាកព្យាបាលនៅអគារព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្ត។ ក្រុមការងារជំនាញថ្នាក់ ខេត្ត បាននិងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ។

 

រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកវិជ្ជមានខាងលើនេះ សូមធ្វើការទំនាក់ទំនងបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញតាមរយៈលេខទូរសព្ទ 088 636 3689 ឬ088 877 8000 ឬ 017 778 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគ។

សូមចូលរួមអនុវត្តវិធានការ “៣ការពារ និង៣កុំ – ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា បំពេញកាតព្វកិច្ចពាក់ម៉ាស និងរក្សា គម្លាតបុគ្គល តាមវិធានការសុខាភិបាល។ អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមប្រជាពលរដ្ឋ សាធារណជន និងគ្រប់អ្នកពាក់ព័ន្ធទទួល ជ្រាប និងចូលរួមអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print