សមត្ថកិច្ចខណ្ឌឫស្សីកែវបញ្ជូនជនសង្ស័យម្នាក់ជាអ្នកសារព័ត៌មានដែលប្រើប្រាស់កាំភ្លើងគ្មានការអនុញ្ញាតទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាអ្នកសារព័ត៌មានដែលប្រើប្រាស់កាំភ្លើងជាប់ខ្លួន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស៊ើបសួរបន្ត។

គួររំលឹកផងដែរថា នៅវេលាម៉ោង២និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកសារព័ត៌មានដែលប្រើប្រាស់កាំភ្លើងជាប់ខ្លួន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនៅចំណុចផ្លូវជាតិលេខ៥ ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ច ជាលទ្ធផលជនសង្ស័យឈ្មោះ ម៉ន តេវ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាអ្នកសារពត៌មាន ស្នាក់នៅផ្ទះលេខ៦៩០Eo ភូមិ៤ ក្រុម៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតសម្ភាររួមមាន ៖ កាំភ្លើងខ្លី១ដើមម៉ាកlock 17 គ្មានលេខ , អាយកូម១គ្រឿង, ម៉ូតូ១គ្រឿងម៉ាក M Slaz ពាក់ស្លាកលេខភ្នំពេញ 1HR-4555។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានជិះម៉ូតូមកដល់ចំណុចខាងលើក៏ត្រូវកម្លាំងជំនាញខណ្ឌឫស្សីកែវហៅឱ្យឈប់ ហើយឱ្យចុះពីលើលើម៉ូតូក៏ត្រូវកម្លាំងល្បាតរបស់យើងបានធ្វើការឆែកឆេររកឃើញកាំភ្លើងខ្លី១ដើមម៉ាកlock 17 គ្មានលេខ ដោយគ្មានលិខិតអនុញ្ញាតឱ្យប្រើប្រាស់ហើយក៏បានឃាត់ជនសង្ស័យខាងលើតែម្តង។
បច្ចប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ លោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print