ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៨ ខែសីហាម្សិលមិញនេះ មានដូចខាងក្រោម៖
កាអនុវត្តវិធានការច្បាប់មានចំនួន៨៩៣ ករណី ៖
១-ឃាត់ខ្លួន (អប់រំ និងពិន័យ)ចំនួន ១,៨៦៧នាក់ (បញ្ជូនទៅតុលាការ)១នាក់
២-ឃាត់យានយន្តចំនួន៩៨៧គ្រឿង
៣-ពិន័យជាប្រាក់ចំនួន១៧,៥០០,០០០រៀល។
សូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចូលរួមអនុវត្តបម្រាមគោចរបន្តរយ:ពេល៧ថ្ងៃទៀត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ( ចាប់ពីម៉ោង ១០:០០នាទីយប់ ដល់ម៉ោង ៣:០០ទៀបភ្លឺ ) និងអនុវត្តនូវវិធានការរដ្ឋបាលចំពោះទីតាំងអាជីវកម្មដែលមានហានិភ័យខ្ពស់ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ២៦ ខែសីហា ២០២១ ។
គួរបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជានៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មាន ៨៥,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ មាន៣២,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ៖សហការី