ខេត្ដត្បូងឃ្មុំ ៖ បន្ទាប់ពីចរាចរបទ ល្មើសព្រៃឈើ ក្នុងកម្រិតខ្ពស់ ឆ្លងទៅ ប្រទេសវៀតណាម តាមច្រកដូនរ័ត្នក្នុង ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ តាមរយៈការ បើកភ្លើងខៀវពីលោក ចាន់ សុផាត ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រក ដូនរ័ត្ន ដ៏ល្បីឈ្មោះ ពុករលួយ បទល្មើស ឈើដ៏ចេញមុខនោះ លោក ចាន់ សុផាត នៅតែគឃ្លើនអនុញ្ញាតឱ្យមានទំនិញគេច ពន្ធហូរចូល និងទំនិញខូចគុណភាពដោយ ពុំបានគិតពីបញ្ហាគ្រោះថ្នាក់ដល់អាយុ ជីវិតប្រជាពលរដ្ឋដែលជាអ្នកបរិភោគ នោះឡើយ ។
លោក ទូច យុទ្ធា នាយការិយាល័យ កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហា ផ្ទៃបានឱ្យដឹងថា កាហ្វេក្លែងក្លាយ ដែល មានប្រមាណ៣៨០កេះ , ទឹកត្រីជាង ៤០០កេះ និងតែជាង៧០កេះ នាំចូល ដោយខុសច្បាប់ ហួសកាលបរិច្ឆេទប្រើ ប្រាស់ ត្រូវបានបង្ក្រាបចាប់កាលពីប៉ុន្មាន ថ្ងៃមុននេះ នៅផ្ទះល្វែងចំណុចភូមិសំបួរ សង្កាត់-ខណ្ឌដង្កោ ក្នុងនោះឃាត់ខ្លួនជន ជាតិវៀតណាមម្នាក់បញ្ជូនទៅសាលា ដំបូងដែលជាមេក្លោងនាំចូល និងផលិត ទំនិញក្លែងក្លាយទាំងនេះ ។ លោកបន្ដថា ជនត្រូវចោទ ចៅក្រមសម្រេចឃុំខ្លួន បណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៦ ។
លោក ទូច យុទ្ធា បញ្ជាក់ថា ទាំងកាហ្វេ ទឹកត្រី, តែ ក្លែងក្លាយ និងហួសកាល បរិច្ឆេទប្រើប្រាស់ នាំចូលតាមច្រកខេត្ដ ត្បូងឃ្មុំ ក្នុងនោះមានបិទតែមគយនាំ ចូល និងមួយចំនួនទៀត លួចធ្វើស្ទីកឃ័រ បិទពីលើទំនិញ ។
មន្ដ្រីខ្លះបានបង្ហើបថា ទំនិញខួចគុណ ភាព និងក្លែងក្លាយខាងលើនេះសុទ្ធតែ ត្រូវបាននាំចូលតាមច្រកដូនរ័ត្ន ក្រោម ការគ្រប់គ្រងដោយលោក ចាន់ សុផាត ជាមួយនិងទំនិញគេចពន្ធជាច្រើនទៀត ។ ប៉ុន្ដែនគរវត្ដមិនអាចទាក់ទងបានទេ សុំ ការបំភ្លឺពីលោក ចាន់ សុផាត ។ ដោយ ឡែកលោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្ដត្បូងឃ្មុំ ក៏មិនអាចទាក់ទង បានដោយទូរស័ព្ទចូលជាច្រើនលើកគ្មាន អ្នកទទួល ។
លោក ចាន់ សុផាត ទទួលបានប្រភព ចំណូលយ៉ាងច្រើន ខណៈច្រកដូនរ័ត្នជា ទីតាំងបទល្មើសព្រៃឈើឆ្លងកាត់ដូចហែ កឋិនកន្លងទៅ ជាពិសេសក្រៅពីបទល្មើស ឈើទំនិញគេចពន្ធគ្រប់ប្រភេទ ក៏បាន ហូរចូល ហើយថ្មីៗនេះជាភស្ដុតាងស្រាប់ សមត្ថកិច្ចបានបង្ក្រាប់ចាប់កាហ្វេ ,តែ និងទឹកត្រី ហួសកាលបរិច្ឆេទ ក្លែងក្លាយ ខូចគុណភាព សុទ្ធតែបាននាំចូលតាម ច្រកដូនរ័ត្ន ក្រោមការគ្រប់គ្រងរបស់ លោក ចាន់ សុផាត ។
មន្ដ្រីកាំកុងត្រូលបានលើកឡើងថា ការអនុញ្ញាតឱ្យនាំចូលផលិតផលក្លែង ក្លាយ ខូចគុណភាព បើទោះជាអ្នកបរិភោគ មិនត្រូវបានពុលស្លាប់ភ្លាមៗក៏ដោយ ក៏ ទំនិញប្រភេទនេះប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋធ្ងន់ធ្ងរបំផុត មានន័យ ថា មានចេតនាសម្រាប់ពលរដ្ឋជាលក្ខណៈ ប្រយោល ។
ថ្នាក់លើគួរមានវិធានការសិក្សាទៅ លើបុគ្គលិកលក្ខណៈនៃការគ្រប់គ្រងរបស់ លោក ចាន់ សុផាត អាចមានជាប់ពាក់ ព័ន្ធនឹងទំនិញគេចពន្ធ បទល្មើសព្រៃឈើ ទំនិញខូចគុណភាព ក្លែងក្លាយ និងហួស កាលបរិច្ឆេទឆ្លងកាត់តាមច្រកដូនរ័ត្ន ដូចការលើកឡើងឬមួយយ៉ាងណា?
មួយរយៈកន្លងទៅ លោកចាន់ សុផាត ទទួលបានចំណូលដោយអំពើល្មើសច្បាប់ ខណៈការដឹកជញ្ជូនឈើប្រណីតឆ្លងទៅ ប្រទេសវៀតណាមតាមច្រកដូនរ័ត្ន មិន ថាយប់ឬថ្ងៃ សំខាន់ការអនុញ្ញាដោយ លោក ចាន់ សុផាត គឺបានចំណូលពីការ រាប់ក្បាលរថយន្ដយកប្រាក់ ពីការផ្គត់ផ្គង់ ប្រចាំខែពីឈ្មួញ ឧកញ៉ារកស៊ីបទល្មើសព្រៃឈើ ៕ សុខខេមរា