លិខិតមិត្តអ្នកអាន៖ ចាប់ទូហ្គេម១ ក៏មានព្រះរាជអាជ្ញាចូលរួមដែរ? ? ?

ចែករំលែក៖

ភ្នំពេញៈ​ ច្បាប់​! ច្បាប់!… មន្ត្រីតុលាការ… កំពុងវិលវល់អារម្មណ៍របស់ប្រជាពលរដ្ឋ​ ជាពិសេសខ្ញុំបាទ ក្នុងនាមប្រជាពលរដ្ឋម្នាក់​មិនយល់ទាល់តែសោះចំពោះនីតិវិធី ក្នុងការបង្ក្រាបបទល្មើសរបស់អាជ្ញាធរមានសមត្ថកិច្ច ។ ថ្ងៃមុនអាននៅលើវេបសាយ​ នគរដ្រេហ្គន​  អត្ថបទមួយផ្សាយថា អាជ្ញាធរខណ្ឌចុះបង្ក្រាបទីតាំងហ្គេមខុសច្បាប់មួយកន្លែង ដោយមានការចូលរួមពី​ព្រះ​រាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ…។ ខ្ញុំឆ្ងល់ថា គ្រាន់តែបង្ក្រាបទូហ្គេមប៉ុណ្ណឹង ហេតុអីក៏ចាំបាច់មានវត្តមាន​មន្ត្រីតុលាការ? ក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ថ្នាក់ប៉ុស្តិ៍និងខណ្ឌ មិនអាចបង្ក្រាបបានទេឬ?

វាក្លាយទៅជាទម្លាប់​នៃបញ្ហាផលប្រយោជន៍ ព្រោះភាគច្រើនករណីទូហ្គេមនៅក្នុងមូលដ្ឋានជាឆ្នាំងបាយរបស់អាជ្ញាធរ​ដែនដី ។ បើទោះជាមិនទាំងអស់ វាក៏លើកលែងចំពោះទីតាំងទូហ្គេមខ្លះ ដែលម្ចាស់មានខ្នងបង្អែកក្រាស់ ។ នៅពេល​ដែលម្ចាស់ទីតាំងហ្គេមមានខ្នងបង្អែកក្រាស ការបង្ក្រាបទីតាំងបែបនេះ តាមបញ្ជាពីមជ្ឈដ្ឋានណាមួយ ទំនងជារកអន្តរា​គមន៍ដៃទី៣ គឺមន្ត្រីតុលាការនោះហើយទើបអាចបង្ក្រាបបាន​។ រឿងមន្ត្រីតុលាការ មានអំណាចមហាសាលប៉ុនមេឃ ចុះបង្ក្រាបទូហ្គេមកំប៉ិចកំប៉ុក ជារឿងដ៏អស់សំណើចមួយ ។ យ៉ាងណាក៏ដោយ មន្ត្រីតុលាការ ឋានៈជាព្រះរាជអាជ្ញារង​ធ្លាប់បានបញ្ជាកម្លាំងយោងតាមកិច្ចសហប្រតិបត្តិការ បង្ក្រាបបានទូហ្គេម១ ឬ២ទូ ថែមទាំងឃាត់ក្មេងៗបាន២-៣នាក់​ថែមទៀតផង ។

...

មិនមែនត្រឹមតែព្រះរាជអាជ្ញារងដឹកនាំកម្លាំងបង្ក្រាបទូហ្គេមខុសច្បាប់ប៉ុណ្ណោះទេ ពេលខ្លះ លោកព្រះរាជអាជ្ញារងអម​សាលាដំបូង ខេត្ត រាជធានីខ្លះ ដឹកនាំកម្លាំងបង្ក្រាបសង្វៀនជល់មានទៀតផង ។ សម្រាប់ខ្ញុំបាទនៅតែមិនយល់ថា ហេតុអ្វីបានជាសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានគ្មានសមត្ថភាពបង្ក្រាប ដោយរង់ចាំមន្ត្រីតុលាការចុះមកបញ្ជា? ជាការពិត ការបង្ក្រាប ចំណុចអសកម្ម​ដែលខុសទៅនឹងច្បាប់ទាំងឡាយនោះជាភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌នៅ​មូលដ្ឋាន​ដោយមិនចាំបាច់រង់ចាំការ«ចង្អុលបង្ហាញ» ឬក៏ចូលរួមពីព្រះរាជអាជ្ញានោះឡើយ ។ ដោយសារតែបញ្ហា​បែបនេះ ទើបធ្វើ​ឲ្យចំណុចអសកម្ម​កើតមាននៅស្ទើរគ្រប់ទីកន្លែង ។ រីឯមន្ត្រីតុលាការក៏ចូលចិត្តយកមុខជាមួយនឹងទូហ្គេមពីរបី​គ្រឿង ក្មេងពីរ បី​នាក់នោះដែរ ។ រឿងប៉ុណ្ណឹង មន្ត្រីនគរបាលប៉ុស្តិ៍អាចធ្វើបានទេតើ ៕ ប្រជាពលរដ្ឋម្នាក់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print