មន្ដ្រីសន្ដិសុខបែលហ្ស៊ិកបានប្រកាសថា បានចាប់ខ្លួនជនសង្ស័យ៦នាក់ពាក់ ព័ន្ធនឹងការវាយប្រហារនៅទីក្រុងប្រ៊ុច សែលបណ្ដាលឱ្យមានអ្នកស្លាប់៣១នាក់និងរបួសជាង១០០នាក់ ។
លោក Eric Van Der Sypt អ្នកនាំ ពាក្យក្រុមសន្ដិសុខបែលហ្ស៊ិកបាននិយាយ ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ជន សង្ស័យ៦នាក់ត្រូវបានចាប់ខ្លួនដោយរងការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការ វាយប្រហារនៅក្នុងអាកាសយានដ្ឋាន និង ស្ថានីយរថភ្លើងកាលពីថ្ងៃទី ២២ខែមីនា ។
ក្នុងពេលជាមួយគ្នានេះដែររដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃបែលហ្ស៊ិក និងរដ្ឋមន្ដ្រី ក្រសួងយុត្ដិធម៌បានដាក់លិខិតសុំលាលែង ចេញពីតំណែងទៅកាន់នាយករដ្ឋមន្ដ្រី Charles Michel ដោយសារតែមិន បានរារាំងការវាយប្រហារទាន់ពេលវេលា។ ប៉ុន្ដែប្រមុខដឹកនាំបែលហ្ស៊ិកមិន អនុញ្ញាតឱ្យលាលែងចេញពីតំណែងនោះឡើយ ។
ចន្លោះប្រហោងនៅក្នុងប្រទេសអឺរ៉ុប បានធ្វើឱ្យសហគមន៍អឺរ៉ុបបង្ហាញការ ខកចិត្ដយ៉ាងខ្លាំង អង្គការណាតូបានរិះគន់ បែលហ្ស៊ិកថា មិនបានប្ដេជ្ញាក្នុងការ ទប់ស្កាត់ក្រុមភេរវកម្មឱ្យមានប្រសិទ្ធ ភាពបំផុត។ ក្រោយការវាយប្រហារ ជាបន្ដបន្ទាប់មក មេដឹកនាំនៅតំបន់ អឺរ៉ុបបានបន្ទោសគ្នាទៅវិញទៅមក ។
លោក Michel Sapin រដ្ឋមន្ដ្រី ក្រសួងហិរញ្ញវត្ថុបារាំងបានថ្លែងថា ភេរវកម្មនៅប្រ៊ុចសែលគឺដោយសារតែកន្លងមកបែលហ្ស៊ិកមានការធ្វេស ប្រហែសពេក មើលស្រាលពួកជ្រុល និយមអ៊ិសស្លាមទុកឱ្យពួកនេះធ្វើសំបុកក្នុងសង្កាត់ម៉ូលិនប៊ិក។ ភ្លាមៗនោះស្រប ពេលដែលបែលហ្ស៊ិកកំពុងតែកាន់ទុក្ខ មន្ដ្រីមួយចំនួនរបស់បែលហ្ស៊ិកបានឆ្លើយ តបវិញថា បារាំងមុននឹងមកផ្ដល់មេរៀន ឱ្យគេគួរមើលចំណុចអសកម្មរបស់ខ្លួនឯង ជាមុនសិនទៅ ។
ការបន្ទោសគ្នាទៅវិញទៅមកនេះមិន មែនធ្វើឡើងតែរវាងបារាំងនឹងបែលហ្ស៊ិក ប៉ុណ្ណោះទេ សូម្បីតែនៅក្នុងផ្ទៃក្នុងរដ្ឋា ភិបាលបែលហ្ស៊ិកក៏មានការស្ដីបន្ទោសគ្នាដែរ ជុំវិញចំណាត់ការបង្ក្រាបបណ្ដាញ ភេរវករ។ ទោះចង់មិនចង់ហេតុការណ៍ ភេរវកម្មបានកើតឡើងវាបង្ហាញពីចំណុច ខ្វះចន្លោះក្នុងបេសកកម្មរបស់អាជ្ញាធរ បែលហ្ស៊ិក។ ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែមីនា ក្រោយភេរវកម្មមួយថ្ងៃមាន ការផ្ដល់ដំណឹងដោយភ័ន្ដច្រឡំជុំវិញអត្ដសញ្ញាណភេរវករដែលដាក់គ្រាប់បែក បំផ្ទុះនៅព្រលានយន្ដហោះ និងនៅក្នុង ស្ថានីយរថភ្លើងក្រោមដីនៅប្រ៊ុចសែល ។
ដោយឡែកនគរបាលកំពុងតាមចាប់ជនម្នាក់ទៀតដែលគេសង្ស័យថា បានជូន ឈ្មោះ Khalid El Bakraoui ជិះរថភ្លើង ក្រោមដីដើម្បីធ្វើភេរវកម្ម។ ទាក់ទងទៅ នឹងជនឈ្មោះ Ibrahim El Bakraoui ខាងអាជ្ញាធរទួរគីបានផ្ដល់ដំណឹងថា គេ បានបណ្ដេញជននេះចេញពីទួរគី២ដងរួចមកហើយដោយគេសង្ស័យថា ជននេះ មានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមជីហាដ អង្គការរដ្ឋអ្ស៊ិ្លាម។ ទួរគីថែមទាំងបាន ផ្ដល់ដំណឹងនេះទៅឱ្យអាជ្ញាធរបែលហ្ស៊ិកទៀតផង ប៉ុន្ដែនគរបាលបែលហ្ស៊ិកជា អ្នកដោះលែងជននេះ។
ដំណឹងទាំងអស់ នេះបានធ្វើឱ្យមានការងឿងឆ្ងល់ក្នុងជួរថ្នាក់ ដឹកនាំរបស់បែលហ្ស៊ិក។ នៅថ្ងៃទី២៤ ខែមីនា កន្លងទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌បែលហ្ស៊ិក បានដាក់ពាក្យសុំចុះចេញពីតំណែង។ ប៉ុន្ដែ សំណូមពរនេះត្រូវបានលោក Charles Michel នាយករដ្ឋមន្ដ្រីបែលហ្ស៊ិកបដិ សេធដោយបានសន្យាថា នឹងរកការ ពិតជុំវិញចំណុចនេះឱ្យឃើញ។ ជាការ ពិតពេលនេះមិនមែនជាពេលត្រូវបន្ទោស គ្នាទេ។
បារាំងនិងបែលហ្ស៊ិកត្រូវខិតខំ ចាប់ដៃគ្នាធ្វើកិច្ចការនេះរួមគ្នាដើម្បី បំបែកបណ្ដាញភេរវករអ៊ិនស្លាម។ ឆ្លង តាមការស៊ើបអង្កេតភេរវកម្មនៅក្រុង ប៉ារីសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ និងភេវរវកម្មនៅប្រ៊ុចសែល គឺធ្វើឡើងដោយក្រុមមនុស្សតែមួយ។ ដោយឡែកជន សាឡា អាបដេស្លាម ដែលកំពុងតែជាប់ឃុំបានប្ដូរចិត្ដសុំឱ្យ គេឆាប់បញ្ជូនខ្លួនទៅកាន់ប្រទេសបារាំងឱ្យបានឆាប់ជាទីបំផុត ៕ ម៉ែវ សាធី