ប្រទះឃើញជនពិការជើងម្នាក់ស្លាប់ឡើងរលួយនៅក្នុងព្រៃក្បែរផ្លូវរទេះ

ចែករំលែក៖

ខេត្តពោធិសាត់៖ ប្រជាពលរដ្ឋដើររកអុសបានប្រទះឃើញសាកសពបុរសជាជនពិការជើងម្នាក់ស្លាប់ឡើងរលួយ ស្អូយ ដង្កូវចោះទៅហើយ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅក្នុងព្រៃក្បែរផ្លូវរទេះ ចំណុចខ្នងស្រែតាមោក ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។

សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញដែលចុះទៅកាន់កន្លែងប្រទះឃើញសាកសពបុរសខាងលើនេះ មិនទាន់បានសន្និដ្ឋានពីមូលហេតុនាំឲ្យជនរងគ្រោះស្លាប់នោះទេ គ្រាដែលសមត្ថកិច្ចនូវពុំទាន់ស្រាវជ្រាវរកឃើញអត្តសញ្ញាណជនរងគ្រោះ។ មន្ត្រីដែលចុះពិនិត្យបានឲ្យដឹងទៀតថា ជនរងគ្រោះមានអាយុប្រហែលជា៥០ឆ្នាំ ពិការជើងខាងស្តាំ។ នៅលើខ្លួនសាកសព ជនរងគ្រោះស្លៀកសារ៉ុងសូតឆ្នូតពណ៌ក្រហមលាយពណ៌ស្លែ ពាក់អាវសដៃវែងឆ្នូតៗ។ នៅក្រោមក្បាលជនរងគ្រោះមានពួយកល់នៅពីក្រោមដែលគេសង្ស័យជនរងគ្រោះបានដាក់កើយដេក។ នៅលើក្បាល់ជនរងគ្រោះមានដបទឹកសុទ្ធ ក្រណាត់មួយដុំ និងជើងជ័រសិប្បនិមិត្តដែលជាជើងរបស់ជនរងគ្រោះ។

នៅកន្លែងគេប្រទះឃើញសាកសពជនរងគ្រោះគេបានសន្និដ្ឋានថា ជនរងគ្រោះអាចធ្វើដំណើរមកទីឆ្ងាយ ហើយមកដល់ចំណុចកើតហេតុសង្ស័យអស់កម្លាំង ឬមិនស្រួលខ្លួនទើបឈប់សម្រាកនៅទីនោះក៏ស្លាប់តែម្តងទៅ។ សាកសពជនរងគ្រោះអាចស្លាប់រយៈពេលយ៉ាងតិច៨-៩ថ្ងៃ ហើយបន្ទាប់ពីសមត្ថកិច្ចពិនិត្យបានសម្រេចបញ្ចុះសាកសពជនរងគ្រោះនៅកន្លែងដែលប្រទះឃើញ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានបាត់សមាជិកមកទំនាក់ទំនងសមត្ថកិច្ច និងអាជ្ញាធរភូមិក្សេត្របុរី ដើម្បីសហការស្រាវជ្រាវរកមូលហេតុនាំឲ្យជនរងគ្រោះបាត់បង់ជីវិត៕

IMG-20160326-WA0017

IMG-20160326-WA0019

IMG-20160326-WA0015

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print