​សមាជិក​សភា​សហរដ្ឋអាមេរិក​លើក​គម្រោង​មូលនិធិ​៤២៥​លាន​ដុល្លារ​ជួយ​ប្រទេស​អាស៊ី​អាគ្នេយ៍​ប្រឆាំង​ចិន​

ចែករំលែក៖

China-CV-16-Liaoning-aircraft-carrier

ទីភ្នាក់ងារ​រ៉​យ​ទ័​របា​ន​ផ្សព្វផ្សាយ​ថា​ សមាជិក​សភា​អា​មេ​រិ​ក​លោក​ ច​ន​ ម៉ាក​ ខេន​ (John​ McCain)​ ប្រធាន​គណៈ​ កម្ម​ការ​កម្លាំងប្រដាប់អាវុធ​របស់​ព្រឹទ្ធសភា​អា​មេ​រិ​កបាន​លើក​គម្រោង​ជា​ ជំនួយ​មូលនិធិ​រាប់រយ​លាន​ដុល្លារ​ជួយ​ ហ្វឹកហ្វឺន​ និង​បំពាក់អាវុធ​ដល់​កម្លាំង​ ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​ទប់​ ទល់​ឥទ្ធិពល​របស់​ចិន​ ។​

​លោក​ ច​ន​ ម៉ាក​ខេន​ បាន​លើក​ គម្រោង​មូលនិធិ​រហូត​ដល់​៤២៥​លាន​ ដុល្លារ​ក្នុង​រយៈពេល​៥​ឆ្នាំ​ជួយ​ដល់​កម្លាំង​ ទាហាន​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ ហ្វី​លី​ពី​ន​ ថៃ​ និង​វៀតណាម​ នៅ​ក្នុង​ការ​ បំពាក់​បរិក្ខារ​ ការ​ហ្វឹកហ្វឺន​ និង​ការ​សាង​ សង់​ទីតាំង​យោធា​ទ្រង់ទ្រាយ​តូច​ផង​ដែរ​ ។​

​គម្រោង​នេះ​ត្រូវ​បាន​អនុញ្ញាត​រួច​ ហើយដោយ​គណៈកម្មការ​កម្លាំងប្រដាប់អាវុធ​ព្រឹទ្ធសភា​អា​មេ​រិ​ក​ដែល​មាន​២២​សំឡេង​គាំទ្រ​ និង​៤​សំឡេង​ជំទាស់​។​ គម្រោង​របស់​លោក​ ច​ន​ ម៉ាក​ខែ​ន​ នៅ​ ពេល​នេះ​លើក​ឡើង​ចំ​ពេល​ដែល​មានការ​ តានតឹង​ខ្លាំង​នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ ត្បូង​ដែល​ទីនោះ​ចិន​បាន​និង​កំពុង​វាតទី​ ទន្ទ្រាន​គ្រប់គ្រង​ភាគច្រើន​ដែនទឹក​ជុំវិញ​ដែន​កោះ​ស្ប្រ៉ា​ត​លី​ ហើយ​ដែល​មានការ​ ជំទាស់​តវ៉ា​ពី​បណ្ដា​ប្រទេស​តំបន់​អាស៊ី​ ភាគ​អាគ្នេយ៍​។​ អា​មេ​រិ​កបាន​អះអាង​ថា​ ចិន​បាន​ចល័ត​ប្រព័ន្ធ​អាវុធ​ធុន​ធ្ងន់​នៅ​ លើ​ដែន​កោះ​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​សកម្មភាព​នេះ​ត្រូវ​លោក​ ច​ន​ ម៉ាក​ ខេន​ មើលឃើញ​ថា​ ជា​សកម្មភាព​រំខាន​ និង​បង្ករឿង​ ។​

​លោក​ ច​ន​ ម៉ាក​ខេន​ បាន​ថ្លែង​ក្នុង​ស​ន្និ​ សី​ទ​កាសែត​ថា​ អា​មេ​រិ​ក​ត្រូវ​តែ​ចាត់​ វិធានការ​ជាក់លាក់​រារាំង​ចិន​កុំឱ្យ​បន្ដ​ សកម្មភាព​បែប​នេះ​ទៀត​។​ ទីក្រុង​វ៉ា​ស៊ី​ន​ តោន​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​ការ​ប្រកាស​អះអាង​របស់​ចិន​ទៅ​លើ​ដែន​ ដី​តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ដែល​សម្បូរ​ ដោយ​ធនធានធម្មជាតិ​។​ អា​មេ​រិ​កបាន​ ពង្រឹង​ឥទ្ធិពល​យោធា​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​ដើម្បី​ទប់ទល់​ការ​ប្រកួតប្រជែង​ នៅ​ក្នុង​តំបន់​។​ ជាមួយ​គ្នា​នេះ​អា​មេ​រិ​ក​ បាន​ពង្រឹងសមត្ថភាព​ក៏​ដូច​ជួយ​ដល់​ ប្រទេស​ក្នុង​តំបន់​និង​លើកទឹកចិត្ដ​ដើម្បី​ ប្រឆាំង​ទប់ទល់​អំណាច​របស់​ចិន​ ។​

​សមាជិក​ប្រទេស​សមាគម​ន៍​អាស៊ាន​ ខ្លះ​មាន​ដូច​ជា​ ហ្វី​លី​ពី​ន​ និង​វៀតណាម​ ដែល​ជា​សម្ពន្ធមិត្ដ​របស់​អា​មេ​រិ​កបាន​ ប្រឆាំង​តវ៉ា​ចំពោះ​សកម្មភាព​របស់​ចិន​ ក្នុង​សកម្មភាព​វាតទី​កាន់កាប់​ដែនសមុទ្រ​ ភាគច្រើន​នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ នោះ​ ហើយ​មាន​ពេល​ខ្លះ​ប្រឆាំង​យ៉ាង​ ដាច់អហង្ការ​តែ​ម្ដង​ ប៉ុន្ដែ​ទោះបី​បែប​ណា​ ពួក​គេ​តែង​ស្ទាក់ស្ទើរ​ដោយសារ​ថា​ ពួក​ គេ​ជា​ប្រទេស​តូចតាច​និង​គ្មាន​សមត្ថ​ ភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រឆាំង​ជាមួយ​ ចិន​ ។​

​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ នោះ​ដែរ​ រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បាន​បង្កើន​ ការ​ផ្ដល់​ជំនួយ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក្នុង​ការ​បង្កើន​សមត្ថភាព​យោធា​ ក្នុង​នោះ​មាន​ប្រទេស​វៀតណាម​ជាដើម​ ។​

​ក្រសួងការពារជាតិ​និង​កម្លាំង​ទាហាន​ ជប៉ុន​បាន​បង្កើន​កិច្ច​សហប្រតិបត្ដិការ​ ជាមួយ​ប្រទេស​ជុំវិញ​ដែនសមុទ្រ​ចិន​ភាគ​ ខាងត្បូង​ដើម្បី​ធានា​សន្ដិសុខ​នៅ​ក្នុង​តំបន់​ នោះ​។​ កម្លាំង​ការពារ​ជប៉ុន​នឹង​ចូលរួម​ ហ្វឹកហាត់​សមយុទ្ធ​ពហុភាគី​ដែល​រៀប​ ចំ​ឡើង​ដោយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ គ្រោង​ ធ្វើ​ឡើង​នៅ​ខែមេសា​ ឆ្នាំ​២០១៦​ ។​

​ក្រៅពី​នេះ​ជប៉ុន​បាន​បញ្ជូន​នាវា​ ចម្បាំង​២​គ្រឿង​និង​នាវាមុជទឹក​មួយ​គ្រឿង​ ចូល​ទៅ​កាន់​កំពង់​ផែ​ប្រទេស​ហ្វី​លី​ពី​ន​ និង​វៀតណាម​។​ នេះ​ជា​លើក​ទី​មួយ​ក្នុង​ រយៈពេល​១៥​ឆ្នាំ​កន្លង​មក​ដែល​នាវាមុជទឹក​ជប៉ុន​ចូល​ដល់​ប្រទេស​ហ្វី​លី​ពី​ន​។​ ចំណែក​នាវាចម្បាំង​២​គ្រឿង​នឹង​ទៅ​កាន់​ ប្រទេស​វៀតណាម​ ។​

​សារព័ត៌មាន​ជប៉ុន​បាន​ផ្សាយ​ថា​ ជប៉ុន​មាន​គម្រោង​បង្កើន​ការ​ជួយ​ដល់​ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ បង្កើន​សមត្ថភាព​យោធា​។​ នៅ​ក្នុង​ខែ​ មេ​សា​នោះ​ដែរ​ ក្រសួងការពារជាតិ​ជប៉ុន​ នឹង​ជួយ​ហ្វឹកហាត់​ដល់​កម្លាំង​ទាហាន​ជើង​ ទឹក​វៀតណាម​ក្នុង​ការ​ការពារ​ដែនទឹក​ ប្រកបដោយ​ប្រសិទ្ធភាព​ ។​

​សកម្មភាព​របស់​ជប៉ុន​កើតឡើង​ក្នុង​ពេល​ដែល​ជប៉ុន​រង​ការ​ចោទប្រកាន់​ពី​ ចិន​ថា​ បាន​ជ្រៀត​ជ្រែកចូល​ក្នុង​វិវាទ​ នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​រវាង​ ចិន​ និង​ប្រទេស​ក្នុង​តំបន់​នោះ​ ក្រោយ​ ពេល​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ប្រកាស​ ជួល​យន្ដហោះ​យាមល្បាត​ជប៉ុន​៥​គ្រឿងក្នុង​ការ​យាមល្បាត់​នៅ​ដែនសមុទ្រ​ដែល​មាន​វិវាទ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចិន​បាន​ បង្ខំ​ជប៉ុន​មិន​ត្រូវ​លើក​ឡើង​ពី​បញ្ហា​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នៅ​ក្នុង​កិច្ចប្រជុំ​G7​ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​ ជប៉ុន​នោះ​ទេ​ ។​

​សកម្មភាព​របស់​ជប៉ុន​កើតឡើង​ ក្រោយ​ពេល​ដែល​ក្រសួងការពារជាតិ​ អូស្ដ្រាលី​ប្រកាស​បញ្ជូន​នាវាចម្បាំង​ទៅ​ តំបន់​វិវាទ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​។​ កាលពី​ថ្ងៃ​ទី​២១​ ខែមីនា​ រដ្ឋមន្ដ្រីក្រសួង​ ការពារ​ជាតិ​អូស្ដ្រាលី​លោកស្រី​ Marise​ Payne​ ប្រកាស​ថា​ រដ្ឋាភិបាល​ទីក្រុង​ កង់​បេ​រ៉ា​នឹង​បន្ដ​បញ្ជូន​នាវាចម្បាំង​ និង​ យន្ដហោះ​ចម្បាំង​ទៅ​កាន់​តំបន់​សមុទ្រ​ ចិន​ភាគ​ខាងត្បូង​ ។​

​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​សារ​ ព័ត៌មាន​ក្រោយ​ពេល​ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​ម៉ា​ឡេ​ស៊ី​លោក​ Hishammuddin​ Hussein​ លោកស្រី​រដ្ឋ​ មន្ដ្រី​ការពារ​ជាតិ​អូស្ដ្រាលី​បញ្ជាក់​ថា​ “​យើង​បន្ដ​បញ្ជូន​យន្ដហោះ​ចម្បាំង​ទៅ​កាន់​ តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ស្រប​ទៅ​តាម​ច្បាប់​អន្ដរជាតិ​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ម៉ា​ឡេ​ស៊ី​លោក​ Hishamm-​ uddin​ Hussein​ បញ្ជាក់​ថា​ លោក​មាន​ គម្រោង​សហការ​ជាមួយ​សម​ភាគី​វៀតណាម​ដើម្បី​ពិភាក្សា​ស្ដី​អំពី​សកម្មភាព​ របស់​ចិន​ដែល​កាន់តែ​ពង្រីក​កម្លាំងយោធា​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ហើយ​ គំរាមកំហែង​ដល់​ប្រទេស​ជិតខាង​ទៀត​ ផង​ ។​

...

​សកម្មភាព​ខាងលើ​របស់​អូស្ដ្រាលី​កើត​ ឡើង​ក្រោយ​ពេល​ដែល​នាវាចម្បាំង​ហ្វី​លី​ពិន​ត្រូវ​បាន​នាវាចម្បាំង​ចិន​វាយ​ ប្រហារ​ដើ​ម្ប​រំដោះ​នាវ​នេសាទ​របស់​ ចិន​ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​ហ្វី​លី​ពី​ន​ត្រូវ​ទាហាន​ហ្វី​លី​ពី​ន​ឃាត់​។​ ប៉ុន្ដែ​នាវា​ ចម្បាំង​ចិន​ទៅ​រំដោះ​វិញ​ដោយ​ជោគ​ ជ័យ​។​ សកម្មភាព​ទាំងនោះ​បង្ក​ការ​ព្រួយ​ បារម្ភ​យ៉ាង​ខ្លាំង​ពី​ប្រទេស​ក្នុង​តំបន់​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print