ជំងឺដុំពកលើស្បែកសត្វគោ ក្របី កំពុងឆ្លងរាលដាលនៅក្នុងខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជំងឺដុំពកនៅលើស្បែកសត្វគោ ក្របី ដែលជាជំងឺឆ្លងប្រភេទថ្មី នៅកម្ពុជា កំពុងឆ្លងរាលដាលទៅលើសត្វគោក្របី របស់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំង ។

លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១ មានសត្វគោ ក្របីរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំង ចំនួន១ ៥៤៩ក្បាលបានកើតជំងឺដុំពកនៅលើស្បែកដែលជាជំងឺឆ្លងប្រភេទថ្មីនេះ ។

លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានឲ្យដឹងថា ជំងឺនេះ ភាគច្រើន កើតទៅលើសត្វគោចំពោះសត្វក្របី មានតិចតួចប៉ុណ្ណោះ ។ ក្រោយពីផ្ទុះជំងឺនេះ មន្ត្រីពេទ្យសត្វបានចុះអន្ត
រាគមន៍ ជាបន្តបន្ទាប់ដោយព្យាបាលឲ្យជាសះស្បើយចំនួន៣៣៩ក្បាល, កំពុងព្យាបាលចំនួន១២០៤ក្បាល និង ងាប់ចំនួន៦ក្បាល ហើយស្រុកដែលមានសត្វឈឺច្រើនជាងគេ គឺស្រុកបរិបូរណ៍ ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print