ដេប៉ូប្រេងឥន្ធនៈចំនួន ០៦ទីតាំងត្រូវបានមន្ត្រី ក.ប.ប. រកឃើញថា មិនមានភាពអនុលោម​ និងរឹបអូសអាល់កុលក្លែងក្លាយ​ប្រមាណជិត​ ១តោន

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ការបង្ហោះហ្វេសប៊ុក​ផ្លូវការ​របស់​មន្រ្តីសាខា ក.ប.ប. នៅ​ថ្ងៃ​សុក្រ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ​ និងខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ​ នៅតែបន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ០៦​ បន្ថែមទៀត ដែលប្រកបអាជីវកម្មមិនសុចរិត ពាក់ព័ន្ធនឹងប្រេងឥន្ធន:​ ដែលកំណត់ដោយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រេីប្រាស់។

ដោយឡែក​នៅថ្ងៃដដែល​នោះ​ មន្ត្រី​ ក.ប.ប.​ ប្រចាំសាខាខេត្តបន្ទាយមានជ័យបានកំពុងចុះប្រតិបត្តិការឃ្លាំពិនិត្យទីផ្សារ​ក៏ប្រទះឃេីញសកម្មភាពឈ្មួញកំពុងតែជញ្ជូនទំនិញចេញពីមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន។

គួរជម្រាបថា​ ដោយមានការសង្ស័យ​ មន្ត្រីជំនាញក៏បានធ្វេីការត្រួតពិនិត្យ​ និងយកគំរូអាល់កុលមួយចំនួនមកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច។

គួរបញ្ជាក់ថា​ ក្រោយប្រតិបត្តការ​ចប់តាមលទ្ធផលនៃការវិភាគបានបង្ហាញថាអាល់កុលនោះគឺជាអាល់កុលក្លែងក្លាយ​ (មេតាណុល)​ បន្ទាប់មកមន្ត្រីជំនាញក៏បានដកហូតយកអាល់កុលចំនួន​៩៦០លីត្រមករក្សាទុកដេីម្បីដោះស្រាយទៅតាមនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print