ក្រសួង​បរិស្ថាន​ ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាព នឹងផ្តល់ជូនប្រជាជននូវសុខុមាលភាពរបៀបរស់នៅដោយចីរភាព​ ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមការបញ្ជាក់ពី​​​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២១នេះថា៖​ លោក ទិន ពន្លក ក្នុងឱកាសថ្លែងបើកសិក្ខាសាលា បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រដល់គំនិតផ្តួចផ្តើមរៀបចំ សិក្ខា សាលា ដ៏មានសារៈសំខាន់នេះទ្បើង ស្របពេលដែលកំណើនប្រជាជន ទីក្រុងទីប្រជុំជនក្រុង និងការពង្រីកទីក្រុងទីប្រជុំជនកំពុង មានការកើនទ្បើង។ តាមរយៈការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាព និងមានបរិយាប័ន្ននេះ នឹងផ្តល់ជូនប្រជាជននូវសុខុមាលភាពរបៀបរស់នៅដោយចីរភាព និងការគិតគូរពីភាពជឿនលឿនក្រុង ដែលស្របទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

សូមជម្រាបជូនថាសិក្ខាសាលានេះគោលបំណង (១)ផ្តល់ជាវេទិកាដល់ភាគីពាក់ព័ន្ធក្នុងការជជែកពិភាក្សានិងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងនគរូបនីយកម្ម ការអភិវឌ្ឍន៍ដោយចីរភាព និងទីក្រុងនិរន្តរភាពនៅកម្ពុជា (២)ស្វែងយល់ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និង (៣)ការស្តារបៃតងឡើងវិញក្រោយវិបត្តិជំងឺកូវីដ -១៩ នៅកម្ពុជា ដោយផ្តោត សំខាន់លើគោលដៅទី១១ ការអភិវឌ្ឍទីក្រុង និងសហគមន៍ដោយនិរន្តរភាពនៅកម្ពុជា។

លទ្ធផលសំខាន់ៗនៃអង្គសិក្ខាសាលាបានឈ្វែងយល់និងពិភាក្សាលើប្រធានបទចំនួន៨ ដោយវាគ្មិនចំនួន៨ នាក់ មកពីស្ថាប័នជាតិពាក់ព័ន្ធទៅលើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDGs) ការគ្រប់គ្រងសំណល់រឹង ការអភិវឌ្ឍទីក្រុងដោយនិរន្តរភាព និងអគារបៃតង លំនៅឋានតម្លៃសមរម្យ ការដឹកជញ្ជូនក្នុងទីក្រុង និងដំណោះស្រាយបច្ចេកវិទ្យាគាំទ្រដល់ទីក្រុងឆ្លាត ព្រមទាំងសកម្មភាពនិងការឆ្លើយតប ដើម្បីស្តារបៃតងទ្បើងវិញពីផលប៉ះពាល់របស់កូវីដ-១៩ លើការអនុវត្តគោលដៅការអភិវឌ្ឍដោយចីរភាព ដោយគិតគូរពី បរិយាប័ន្នសង្គមសម្រាប់កម្ពុជា។

ក្នុងកម្មវិធីបិទសិក្ខាសាលា លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីគ្រប់ភាគីនៅក្នុងកិច្ចសហការល្អក្នុងវេទិកា ដែលបានមូលមតិគ្នាលើកឡើងនូវសារសំខាន់ៗក្នុងការជំរុញការអភិវឌ្ឍទីក្រុងនិរន្តរភាពនៅកម្ពុជា ធានាបាននូវគុណភាពបរិស្ថាន អភិបាលកិច្ចល្អ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយបរិយាប័ន្ន និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជា ក៏ដូចជាសកលដែរ។

លោក​ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងចលនាប្រឡងប្រណាំងទីក្រុងនិរន្តរភាពអាស៊ាន រហូតកម្ពុជាទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការទទួលស្គាល់និរន្តរភាពបរិស្ថានទីក្រុងក្នុងក្របខ័ណ្ឌអាស៊ាន ដោយរួមមាន រង្វាន់ខ្យល់ស្អាតបានទៅក្រុងកែប ទឹកស្អាតរាជធានីភ្នំពេញ និងដីស្អាតក្រុងសែនមនោរម្យ ព្រមទាំងពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងបានទៅក្រុងព្រះសីហនុ សម្រាប់ឆ្នាំ២០២០។

គួរបញ្ជាក់ថាសិក្ខាសាលានេះប្រព្រឹត្តនាព្រឹកថ្ងៃអង្គារទី១៧ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (អ.ក.អ.ច.) ក្រសួងបរិស្ថាន បានសហការជាមួយលេខាធិការដ្ឋានអង្គការរដ្ឋាភិបាលមូលដ្ឋានសម្រាប់ការអភិវឌ្ឍដោយចីរភាព ហៅថាអាយក្លេ (ICLEI) និងមូលនិធិខុនរ៉ាដ អេដេណោ (Konrad Adenauer Stiftung) រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី ការជំ រុញការ អភិវឌ្ឍ ដោយចីរភាព ប្រកប ដោយ បរិយាប័ន្ន តាមរយៈប្រព័ន្ធវីដេអូ(Zoom)៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print