កាកបាទក្រហមកម្ពុជា ផ្តល់ផ្ទះទេវតាចំនួន ០៣ខ្នង ប្រគេនព្រះតេជគុណ ព្រះនាម កែវ ប៊ុន ដែលមានព្រះជន្ម ១០៨ វស្សា និងជូនផ្ទះដល់ លោកយាយ លោកតា ដែលទុរគតជន ចាស់ជរាគ្មានទីពឹង ! 

ចែករំលែក៖

ភ្នំពេញ, កាកបាទក្រហមកម្ពុជា ផ្តល់ផ្ទះទេវតាចំនួន ០៣ខ្នង ប្រគេនជូនព្រះតេជគុណ ព្រះនាម កែវ ប៊ុន ដែលមានព្រះជន្ម ១០៨ វស្សា និងជូនផ្ទះដល់ លោកយាយ លោកតា ដែលទុរគតជន ចាស់ជរាគ្មានទីពឹង ស្ថិតនៅវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សូមបញ្ជាក់ថា, នាព្រឹកថ្ងៃ សុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២១ លោកស្រី ម៉ែន នារីសុភ័ក្រ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតី ប្រគេន និងប្រគល់ផ្ទះទេវតា ចំនួន ០៣ខ្នង ជូនដល់ព្រះអង្គ ដែលអាពាធ និង លោកតា លោកយាយ ដែលទុរគតជន ចាស់ជរាគ្មានទីពឹង នៅក្នុងវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជិន ប៊ុនធឿន នាយកសាខាកាកបាទក្រហម រាជធានីភ្នំពេញ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជា ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ។

កាកបាទក្រហមកម្ពុជា បានប្រគេន ផ្តល់ផ្ទះទេវតាចំនួន ០៣ខ្នង រួមមាន ៖

១. ផ្ទះទេវតា ប្រគេនជូន ព្រះតេជគុណ ព្រះនាម កែវ ប៊ុន មានព្រះជន្ម ១០៨ វស្សា ដែលអាពាធ គង់នៅវត្តចាក់អង្រែលើ ។

២. ផ្ទះទេវតា ប្រគល់ជូន លោកយាយ លី ង៉ូវ មានអាយុ ៨៨ ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹងស្នាក់ក្នុងវត្តចាក់អង្រែលើ ។

៣. ផ្ទះទេវតា ប្រគល់ជូន លោកតា ស្រី ព្រុំ មានអាយុ ៨៤ ឆ្នាំ ជាជនចាស់ចាស់ជរាគ្មានទីពឹង ស្នាក់ក្នុងវត្តចាក់អង្រែលើ ។

ក្នុងពិធីប្រគេន និងប្រគល់ផ្ទះទេវតានេះដែរ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ។ ម្យ៉ាងទៀត លោកជំទាវ បានមានប្រសាសន៍ថា ផ្ទះទេវតាដែលប្រគេន និងប្រគល់នេះ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។ ទន្ទឹមនឹងនេះ លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ពីសុខភាពប្រចាំថ្ងៃ ជាពិសេស បន្តអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ អោយបានខ្ជាប់ខ្ជួនទើបជៀសផុតពីជំងឺកូវីដ-១៩ ។ ព្រះអង្គ ព្រះតេជគុណ លោកតា លោកយាយ ដែលបានទទួលផ្ទះទេវតាខាងលើ ក៏បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ថែមទៀតដូចជាគ្រឿង បរិភោគ មានដូចជា ៖

១.ប្រគេន ព្រះអង្គ កែវ ប៊ុន ដូចជា

– អង្ករ ៥០គីឡូក្រាម ,មី ២កេស , ត្រីខ ២យួរ , ទឹកត្រី ៦ដប , ទឹកស៉ីអ៉ីវ ៦ដប ,ទឹកផ្លែឈើ ២កេស , ទឹកក្រូច ២ កេស , ទឹកដោះគោខាប់ ១កេស , អូវ៉ាន់ទីន ១កេស , ទឹកដោះគោ ប្រអប់ ២កេស និងថវិកា ៥០០,០០០ រៀល ។

២. ប្រគល់ជូនលោកតា ស្រី ព្រុំ និង លោកយាយ លី ង៉ូវ ក្នុងម្នាក់ទទួលបាន

– អង្ករ ៥០គីឡូក្រាម ,មី ២កេស , ត្រីខ ២យួរ , ទឹកត្រី ៦ដប , ទឹកស៉ីអ៉ីវ ៦ដប ,ទឹកផ្លែឈើ ២កេស , ទឹកក្រូច ២ កេស , ម៉ាស់ ២ប្រអប់ , អាល់កុល ៥លីត្រ និង ថវិកា ៥០០,០០០ រៀល ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print