ខេត្តរតនគីរី៖ ចោរប្លន់មានគ្នា៣នាក់ ប្រដាប់ដោយអាវុធAK47 ១ដើម កាំភ្លើងខ្លីមិនស្គាល់ម៉ាក១ដើម និងដែកត្បែង១ បានចូលទៅផ្ទះលក់ដំឡូងមីភ្ជុងប្លន់ថៅកែយកលុយខ្មែរ៩០លានរៀល, លុយដុល្លា៧០០០ដុល្លារ និងមាស៥ជី គេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះជាថៅកែមិនត្រូវបានរងរបួសនោះទេមានឈ្មោះម៉ល សាវឿន អាយុ៤២ឆ្នាំជាប្ដី និងប្រពន្ធឈ្មោះ មឿង សោភ័ណ អាយុ៣៦ឆ្នាំ ទីលំនៅភូមិកើតហេតុខាងលើ។
នេះបើតាមការឲ្យដឹងពីលោក រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំបានឲ្យ «នគរដ្រេហ្គន» ដឹងនៅព្រឹកថ្ងៃទី២៧ខែមីនានេះ។
បច្ចុប្បន្នសមត្ថកិច្ចប៉េអឹម និងនគបាលកំពុងស្រាវជ្រាវក្នុងករណីប្លន់នេះ៕
...
ដោយ៖ វុទ្ធឦសាន