ចោរប្រដាប់អាវុធមានគ្នា៣នាក់ចូលភ្ជុងប្លន់ផ្ទះថៅកែលក់ដំឡូងមី អស់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់

ចែករំលែក៖

ខេត្តរតនគីរី៖ ចោរប្លន់មានគ្នា៣នាក់ ប្រដាប់ដោយអាវុធAK47 ១ដើម កាំភ្លើងខ្លីមិនស្គាល់ម៉ាក១ដើម និងដែកត្បែង១ បានចូលទៅផ្ទះលក់ដំឡូងមីភ្ជុងប្លន់ថៅកែយកលុយខ្មែរ៩០លានរៀល, លុយដុល្លា៧០០០ដុល្លារ និងមាស៥ជី គេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ជនរងគ្រោះជាថៅកែមិនត្រូវបានរងរបួសនោះទេមានឈ្មោះម៉ល សាវឿន អាយុ៤២ឆ្នាំជាប្ដី និងប្រពន្ធឈ្មោះ មឿង សោភ័ណ អាយុ៣៦ឆ្នាំ ទីលំនៅភូមិកើតហេតុខាងលើ។

នេះបើតាមការឲ្យដឹងពីលោក រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំបានឲ្យ «នគរដ្រេហ្គន» ដឹងនៅព្រឹកថ្ងៃទី២៧ខែមីនានេះ។

បច្ចុប្បន្នសមត្ថកិច្ចប៉េអឹម និងនគបាលកំពុងស្រាវជ្រាវក្នុងករណីប្លន់នេះ៕

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print