បុរសម្នាក់ស្រវឹងស្រាដេញគោត្រឡប់មកផ្ទះមុន រួចហែលទឹកឆ្លងព្រែកតាមផ្លូវកាត់ ចៃដន្យលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញលង់ទឹកព្រែកបង្កការភ្ញាក់ផ្អើលនិងនាំគ្នាជួយសង្គ្រោះលើកដាក់មកលើគោក និងធ្វើចលនាប៉ុន្តែអកុសលហួសពេលទៅហើយបន្ទាប់ពីបុរសខាងលើនេះស្រវឹងស្រាហើយបានដេញគោពីវាលស្រែមកផ្ទះហើយរូបខ្លួនហែលទឹកឆ្លងព្រែកតែទៅមិនរួចបណ្ដាលអោយលង់ស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២០ខែសីហា២០២១ ត្រង់ចំណុចភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ
នង ផាត អាយុ៣៨ឆ្នាំ មុខរបរកសិកររស់នៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យ ដោយសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកព្រែកពិតប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាតកម្មនោះទេ។

បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានទៅមើលគោនៅឯវាលស្រែហើយក៏ឆ្លៀតពេលទំនេរផឹកស្រារហូតដល់ស្រវឹង។

ប្រភពបន្តថាក្រោយមកដល់ពេលត្រឡប់មកផ្ទះវិញដោយដេញគោមកមុនហើយបុរសរងគ្រោះក៏បានហែលឆ្លងទឹកព្រែកតាមផ្លូវកាត់លឿនប៉ុន្តែដោយអាការ:ស្រវឹងផងបណ្តាលឲ្យលង់ទឹកស្លាប់តែម្ដង។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយប់មុខធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print