Jesse Lingard បានត្រៀមខ្លួនចាកចេញពី Manchester United ប្រសិនបើមិនលេងទៀងទាត់

ចែករំលែក៖

ខ្សែបម្រើប្រយុទ្ធ Jesse Lingard នឹងសម្លឹងរកការចាកចេញពីក្លិបបិសាចក្រហម Manchester United មុនពេលទីផ្សារដោះដូរកីឡាករបិទ លុះត្រាតែរូបគេជឿជាក់ថា នឹងលេងជាទៀងទាត់នៅក្នុងក្រុមរបស់លោក Ole Gunnar Solskjaer នៅរដូវកាលនេះ។

ខ្សែបម្រើប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះគឺជាកីឡាករឆ្នើមម្នាក់របស់ក្រុមបិសាចក្រហមនៅមុនបើករដូវកាលដោយស៊ុតបញ្ចូលទីលើក្រុម QPR និងធ្វើឱ្យមានការចាប់អារម្មណ៍ពេលប៉ះក្រុម Derby County ។

ការប្រកួតក្នុងស្ថានភាពជំងឺកូវីដ-១៩ បានរារាំងកីឡាករអន្តរជាតិអង់គ្លេសរូបនេះមិនឱ្យចូលរួមក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំចុងក្រោយរបស់ក្រុមបិសាចក្រហមទល់នឹង Everton និងក្នុងជ័យជម្នះ ៥-១ លើក្រុម Leeds United បើករដូវកាលថ្មី។

ទោះយ៉ាងណាពេលនេះ Lingard បានត្រលប់មកហ្វឹកហាត់វិញហើយ ហើយបានផ្តល់ឱ្យលោក Solskjaer រំលឹកពីទេពកោសល្យរបស់គាត់តាមរយៈការស៊ុតបញ្ចូលទីក្នុងការប្រកួតទល់នឹងក្រុម Burnley នៅ Old Trafford កាលពីថ្ងៃអង្គារ។

ឥឡូវនេះគ្រូបង្វឹកក្លិបបិសាចក្រហមលោក Solskjaer កំពុងពិចារណាថា តើត្រូវហៅ Lingard មកវិញសម្រាប់ការប្រកួតថ្ងៃអាទិត្យទល់នឹងក្រុម Southampton នៅថ្ងៃអាទិត្យនេះឬអត់? ទោះបើការលេងគួរឱ្យចាប់អារម្មណ៍របស់កីឡាកររូបនេះក៏ដោយក៏ Lingard មិនត្រូវបានធានាថាជាប់ជម្រើស១១នាក់ដំបូងនោះដែរ ៕ (រូបភាព ៖ The Time)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print