ឥណ្ឌាអនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយមិនប្រើម្ជុលចាក់ឡើយ

ចែករំលែក៖

នាយកដ្ឋានគ្រប់គ្រងឱសថឥណ្ឌា បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកដំបូង ដោយប្រើប្រាស់បច្ចេកវិទ្យា DNA Plasmid។
នៅថ្ងៃទី២០ ខែសីហា នាយកដ្ឋានគ្រប់គ្រងឱសថឥណ្ឌា បានបើកភ្លើងខៀវសម្រាប់ការប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន Zydus Cadila ឬហៅថាវ៉ាក់សាំង ZyCoV-D ។ នេះជាវ៉ាក់សាំងទី៦ហើយដែលបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា។ វ៉ាក់សាំង ZyCoV-D ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ ជាបន្ទាន់សម្រាប់ចាក់ជូនក្រុមមនុស្សពេញវ័យ និងកុមារមានអាយុចាប់ពី១២ឆ្នាំឡើង ។
កន្លងមកក្រុមហ៊ុនផលិតវ៉ាក់សាំង ZyCoV-D បានដាក់លិខិតស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង ចាក់៣ដូស កាលពីខែកក្កដា ក្រោយការសាកល្បងទទួលបានជោគជ័យទៅលើមនុស្ស២៨ពាន់នាក់។ វ៉ាក់សាំងនោះមានប្រសិទ្ធភាពដល់ទៅ ៦៦,៦ភាគរយ ក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
វ៉ាក់សាំង ZyCoV-D ជាប្រភេទវ៉ាក់សំាងដំបូងគេបង្អស់នៅលើពិភពលោកដែលបានប្រើប្រាស់បច្ចេកវិទ្យា DNA Plasmid បាញ់បញ្ចូលរាងកាយជំនួសម្ជុលចាក់ចូលសាច់ ។ បច្ចេកវិទ្យាខាងលើ នឹងជួយបញ្ជូនវ៉ាក់សាំងចូលក្រោមស្បែកដោយមិនចាំបាច់ប្រើម្ជុលចាក់។ ទាំងនោះជាភាពល្អប្រសើរ និងមានប្រៀបជាងវ៉ាក់សាំងផ្សេងៗ ខណៈដែលពិភពលោកកំពុងតែប្រជែងគ្នាក្នុងការផលិតសឺរុាំងចាក់វ៉ាក់សាំង ៕ ដោយ៖ធីរីណា


ស្ត្រីម្នាក់ដើរកាត់រូបរបស់នាយករដ្ឋមន្រ្តីឥណ្ឌាណារ៉េនដ្រាម៉ូឌី។ រូបភាព៖Reuters

...


សឺរាុំងដែលមានម្ជុល (រូបថតខាងឆ្វេង) និងសឺរាុំងដែលមិនមានម្ជុល (រូបថតខាងស្តាំ) ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print