រកឃើញករណីជំងឺកូវីដ១៩ បំប្លែងថ្មី Deltaក្រុមគ្រូពេទ្យបានចុះទៅយកសំណាកប្រជាពលរដ្ឋដែលរស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,
ព្រឹកនេះវេលាម៉ោង ១០:០០ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកប្រជាពលរដ្ឋដែលរស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានព្រំប្រទល់ជាប់គ្នា។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ព័ន្ធទីតាំងខាងលើ មេត្តាតាមដានសុខភាពរបស់ខ្លួនរយៈពេល២១ថ្ងៃ ដើម្បីសុវត្ថិភាព។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print