លោកស្រី ម៉ែន សំអន៖ រាជរដ្ឋាភិបាលនូវតែបន្ដ គាំទ្រ សមាគមអ៊ីគ័នតាវកម្ពុជា ចិន ដែលរៀបចំឲ្យមានកម្មវិធីលើកសរសើរដល់សិស្សគំរូដែលមានក្រមសីលធម៌ល្អនៅក្នុងសង្គម

ចែករំលែក៖

ភ្នំពេញ៖ លោលស្រី ម៉ែន សំអន. រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ព្រឹទ្ធសភារដ្ឋសភា និងអធិការកិច្ច បានថ្លែងនូវការគាំទ្រ ដល់សមាគមអ៊ីគ័នតាវកម្ពុជា ដែលបានរៀបចំអោយមានកម្មវិធីលើកសរសើរ ដល់សិស្សគំរូ មានក្រមសីល ធម៌ល្អ និងគោរពឧិវាទគ្រួ បង្រៀនដែលកម្មវិធីនេះមានអត្ថន័យអប់រំ កសាងធនធានមនុស្ស។
​លោកស្រី បានថ្លែងការគាំទ្របែបនេះ ខណៈលោកស្រីចូលរួមក្នុងកម្មវិធី លើកសរសើរសិស្ស គំរូមានក្រមសីលធម៏ល្អ និងគោរពឱវាទគ្រូ បង្រៀន នាព្រឹកថ្ងៃទី២៧ មីនា ឆ្នាំ២០១៦ នៅព្រះវិហារធានចិន សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ​​ រាជរដ្ឋាភិបាល កម្ពុជា កន្លងក៏ដូចជា បច្ចុប្បន្នបានជម្រុញ និងផ្ដល់ការ លើកទឹកចិត្ដ ឲ្យមានការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់គុណភាពចំណេះដឹង របស់សិស្ស និស្សិតអោយមានស្តង់ដារ ដែលអាចធ្វើសមាហរណកម្មជាមួយតាមបណ្តាប្រទេសក្នុងតំបន់និងពិភពលោកបាន ហើយ ជាមួយការ​លើក តម្លៃគុណភាពអប់រំនេះគ្រោងអប់រំបានកំណត់ចតុស្តម្ភនៃការអប់រំ គឺ ​រៀនដើម្បីមានចំណេះដឹង រៀន​ដើម្បីមានចំណេះធ្វើ រៀនដើម្បីក្លាយជាពលរដ្ឋល្អ រៀនដើម្បីចេះរួមរស់ជាមួយគ្នាដោយសុខដុមរមនា។

លោកស្រី ម៉ែន សំអន. ចាត់ទុកកម្មវិធីដែលសមាគមអ៊ីគ័នតាវកម្ពុជា ចិនធ្វើឡើងនេះ ថា ៖ជាការរួម​គ្នា​​ជួយ ក​សាងបណ្តុះពុទ្ធិដល់យុវជនយើងអោយក្លាយជា យុវជនពេញដោយសក្តានុពលជាក្តីសង្ឃឹមរបស់ជាតិ។

ក្នុងពិធីនេះលោក ស្រី ឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវទស្សនៈទានអប់រំដល់ក្មូយៗមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលគាំទ្រ សមាគមអ៊ីគ័នតាវកម្ពុជា ដែលរៀបចំអោយមានកម្មវិធីលើកសរសើរ ដល់សិស្សគំរូ ដែលមានក្រមសីលធម៌ល្អ នៅក្នុងសង្គម ។ ហើយកម្មវិធី នេះដើម្បីឲ្យ ក្មួយៗមានកត្តញ្ញូ ចំពោះមាតាបិតា ជាអ្នក​មានគុណ ជាព្រះរស់ និងត្រូវកត្តញ្ញូលោក គ្រូអ្នកគ្រូ មានកត្តញ្ញូចំពោះញាតិមិត្ត មិត្តភក្ត្រដែលជួយក្មួយៗ​គ្រប់កាលៈទេសៈ មានកត្តញ្ញូ​ចំពោះថ្នាក់ដឹកនាំប្រទេសដែលបានខិតខំធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីនាំ​មកនូវសុខសន្តិភាពនិងភាពពរុងរឿងជូនប្រទេសជាតិ។

សូមបញ្ជាក់ថា ៖ សមាគមអ៊ីគ័នតាវកម្ពុជា កន្លងមកនេះតែងធ្វើការផ្សព្វផ្សាយការអប់រំសីលធម៌ដើម្បីចូលរួមកសាងធនធានមនុស្សនៅកម្ពុជា។ ​ក្នុងកម្មវិធីនេះសមាគមអ៊ីគ័នតាវ កម្ពុជាបានប្រគល់ជូននូវប័ណ្ណសរសើរដល់សិស្សគំរូ ដែលមានក្រមសីលធម៌ល្អចំនួន ៣៨ នាក់ ដែលជាសំណាងឲ្យសិស្សប្រមាណ ១០០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនោះ ផងដែរ ៕

image

image

image

image

image

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print