ខេត្តកណ្តាល, ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ឈានដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបចំពោះគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានខមិន ក្នុងផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា (សូមគោរព ដល់លោកស្នងការ សូមមេត្តាជួយមេីលក្មេងស្ទាវដែលលក់ និងជក់គ្រឿងញៀននៅភូមិព្រែកទំ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្ដាល ឲ្យតែយប់ឡេីងដេីរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរាល់យប់ សូមមេត្តាលោកស្នងការជួយសម្រួលផង)។
ក្រោយពីទទួលបានព័ត៌មានខាងលេីរួច និងមានការចង្អុលបង្ហាញពីក្រុម ការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ស៊ឹម ឃាង អធិការនគរបាលស្រុក បានបញ្ជាអោយផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ ចុះពិនិត្យស្រាវជ្រាវ បង្ក្រាប ករណី ខាងលើ ។
សមត្ថកិច្ចបញ្ជាក់ថា, ជាលទ្ធផល ៖
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨និង៤៥នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ(ខ) ស្រាវជ្រាវបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុចកើតហេតុ ក្នុងបន្ទប់ជួលលេខ០២ និងក្នុងចម្ការល្មុត ភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបន្តថា, ជនសង្ស័យចំនួន០៣នាក់ (ឃាត់ខ្លួន)៖
១-ឈ្មោះ ណៃ រ៉ុម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តដឹកខ្សាច់ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម<+> )។
២-ឈ្មោះ ម៉ម ឌុល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម<+>)
៣-ឈ្មោះ ហ៊ុល ម៉ាលីស ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅៗភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម<+> )។
ដោយឡែកវត្ថុតាងចាប់យកមាន៖
១/-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក (ice )ចំនួន០៣កញ្ចប់(ធំ០១, តូច០២)។
២/-ទូរសព្ទ័ដៃម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង។
៣/-កញ្ចប់បារីម៉ាក Cocopalm ០១កញ្ចប់ និងសម្ភារសម្រាប់ជក់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទាំង០៣នាក់ខាងលើ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី។
ដោយឡែក មុខសញ្ញាដែលនៅសេសសល់ក្នុងមូលដ្ឋាន សមត្ថកិច្ចជំនាញពាក់ព័ន្ធបន្តស្រាវជ្រាវបង្រ្កាបជាបន្តបន្ទាប់ដូចភ្លៀងរលឹម។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន៕