ភ្នំពេញ, នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បើយោងតាមគណៈកម្មការអន្តរក្រសួង ដើម្បីបយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក.)បានបញ្ជាក់ឲ្យដឹងថា, លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១៖
កាអនុវត្តវិធានការច្បាប់មានចំនួន ១៥២ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ៣៧៤នាក់
២.ឃាត់យានយន្ត (រថយន្ត ៣៣គ្រឿង និងម៉ូតូ ៩០គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ២,៦០០,០០០រៀល។
សូមបញ្ជាក់ផងដែរថា ,ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានអំពី កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មាន ៨៦,៩៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៤៧,១៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
...
ដោយ, សិលា