(Update)ទំនាស់លុយត្រឹម៤០០០រៀលសោះ ទាញកាំភ្លើងបាញ់ធ្លាយប្រអប់ជើងត្រូវសមត្តកិច្ចចាប់វ៉ៃខ្នោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ សមត្តកិច្ចឃាត់ខ្លួនអ្នកយាមដីឲ្យយោធាមួយកន្លែង​ បានម្នាក់ក្នុងចំណោមបក្ខពួកគេ ២នាក់ បន្ទាប់ពីមានទំនាស់ពាក្យសម្ដីជាមួយអ្នកបើកគោយន្តដឹកផលអនុផលព្រៃឈើរឿងជម្លោះលុយ ៤០០០រៀល ឈាន​ដល់​ផ្ទុះអាវុធ ២គ្រាប់ធ្លាយប្រអប់ជើងពីម្ខាងទៅម្ខាង។​
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង០០នាទី រសៀលថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០១៦​ ត្រង់ចំណុចអូរថ្មដំរី​ ស្ថិតក្នុងភូមិសាយ​ ឃុំព្រងិល​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។​
ហេតុការណ៏នេះពិតជាបានកើតឡើងនៅលើដីស្រុកភ្នំក្រវាញមែន​ ប៉ុន្តែជនល្មើសនិងជនរងគ្រោះ ត្រូវបាន​សមត្តកិច្ច​ស្រុកក្រគរជាអ្នកចាប់បាន​ ដូច្នេះលោក​ វរៈសេនីយ៍ត្រី​ ឯម​ រុន​ អធិការនគរបាលស្រុកក្រគរ​ប្រាប់​ថា​ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ​ មិន​ ខន​ ភេទប្រុសអាយុ៥០ឆ្នាំ​ រស់នៅភូមិកណ្ដាល​ ឃុំឈើតុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។ ចំណែកជនរងរបួសមានឈ្មោះ​ ញន​ វុធ​ ភេទប្រុស អាយុ ៣៨ឆ្នាំ​ រស់នៅភូមិចាមចាស់​ ឃុំឈើតុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ ។​ លោកអធិការនគរបាលស្រុក​បន្តថាបន្ទប់​ពីទទួលបានព័ត៌មាន​នេះ​កម្លាំងទាំងពីស្រុកបានសហការចុះទៅដល់កន្លែងកើតហេតុ​ ហើយស្រាវជ្រាវចាប់បានជនសង្ស័យ ភ្លាមៗដើម្បីយកមកសួរនាំទើបដឹងរឿងរ៉ាវថាមានជនរងរបួស (ញន វុធ) និងបក្ខពួក ៣នាក់ទៀត បើកគោយន្តម្នាក់​មួយ​ដឹកផលអនុផលព្រៃឈើ (អុស)​ លុះមកដល់ចំណុចកើតហេតុក៏ត្រូវបានជនសង្ស័យ (មិន​ ខន) និង​បក្ខ​ពួក​ម្នាក់​ទៀតឈ្មោះ សុខ​ ហឿន​ ស្ពាយកាំភ្លើងមកកាក់​គោយន្ត ហើយទាលុយក្នុង១គោយន្តចំនួន៣០០០៛​ ចំណែក​ខាង​ក្រុម​គោយន្តប្រាប់ថា អស់លុយហើយសុំ ១គោយន្ត ចំនួន ២០០០៛ បានហើយ​ ការតថ្លៃមិនត្រូវរ៉ូវគ្នា​រឿងលុយ ​៣០០០៛ និង ២០០០៛ ក៏ក្លាយទៅជារឿងទំនាស់ពាក្យសម្ដី​ ឈានដល់ការផ្ទុះអាវុធចំនួន ២គ្រាប់ ១គ្រាប់បាញ់ឡើងលើ និង ១គ្រាប់ទៀតបាញ់ភ្ជុចដី​ ធ្វើឲ្យត្រូវប្រអប់ជើងឆ្វេងធ្លាយពីម្ខាងទៅម្ខាងតែម្ដង។​ លោកវេរៈ​សេនីយ៍ត្រីបន្តទៀតថា ការបាញ់ គឺអាវុធ AK ស្វាយបត់​ ប៉ុន្តែកម្លាំងឃាត់​បានតែជនដៃដល់នោះ​ទេ ​ចំណែក​អាវុធត្រូវបានបក្ខពួកជនដៃដល់ឈ្មោះ​ សុខ​ ហឿន ប្រមូលយកទៅឲ្យមេរបស់គេឈ្មោះ​ មាស​ ម៉មវុទ្ធ​ ជា​យោធាអភិវឌ្ឍន៍នៃក្រសួងការពារជាតិ​ នៅខេត្តពោធិ៍សាត់​។ ​លោកបញ្ជាក់ទៀតថា​ជនរងរបួស​កំពុង​ព្យាបាល​នៅមណ្ឌលសុខភាពឈើតុំ​ ចំណែកជនសង្ស័យកំពុង​បំពេញសំណុំបែបបទបញ្ជូន​ទៅស្នងការដ្ឋាន​នគរ​បាល​ខេត្តដើម្បីបន្តតាមនិតិវិធី។​
មតិមហាជនកំពុងរងចាំមើលការចំណាត់ការបស់ស្ថាប័នច្បាប់ចាត់ការយ៉ាងម៉ិច? ករណីផ្ទុះអាវុធដោយ​សារស្នាដៃជនស៊ីវិលបណ្ដាលឲ្យមានមនុស្សរងរបួសខាងលើនេះ​ ខណៈ​មានយោធាអភិវឌ្ឍន៍​នៃក្រសួង​ការ​ពារ​​ជាតិម្នាក់មានស័ក្តិធំនៅពីក្រោយ​ ម្យ៉ាងការចាំដីនោះរបៀបម៉ិចបើតំបន់នោះសុទ្ធតែព្រៃអញ្ចឹង​ សុំឲ្យជំនាញ ឬ ស្ថាប័នពាក់ព័ន្ធចុះពិនិត្យមើលផង ៕ប៉ឹម ពិន

image image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print