អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាល និងផ្តល់អំណោយជូនកម្លាំងប្រជាការពារ ១៩៨នាក់ មកពី៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: យោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា, នាព្រឹកថ្ងៃទី២២ សីហា ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាល និងផ្តល់អំណោយស្បៀងអាហារដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអំណោយរបស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន
ឧបនាយករដ្ឋមន្ត្រី និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ ជូនកម្លាំងប្រជាការពារ ១៩៨ នាក់ មកពី៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណ។

ថ្លែងសំណេះសំណាលឱកាសនោះ លោក អ៊ុំ រាត្រី ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍កោតសរសើរ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធ
កង កម្លាំងប្រជាការពារ ទាំងអស់ ដែលបានខិតខំទាំងថ្ងៃយប់ដើម្បីប្រយុទ្ធនឹងកូវីដ១៩ សូមប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ និងប្រជាជន ជៀសឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត ណែនាំដល់កម្លាំងប្រជាការពារ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។
ជាមួយគ្នានោះ លោក ក៏បានអំពាវនាវដល់កម្លាំងប្រជាការពារទាំងអស់ សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print