កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal នឹងខកខានការប្រកួត US Open បន្ទាប់ពីបុរសសញ្ជាតិអេស្ប៉ាញរូបនេះបញ្ចប់រដូវកាលឆ្នាំ២០២១ របស់គាត់ដោយសាររបួសជើង។ របួសនេះបណ្តាលឱ្យម្ចាស់ពានរង្វាន់ Grand Slam ២០សម័យរូបនេះខកខានការប្រកួត Cincinnati Masters និង Canadian Open កាលពីសប្តាហ៍មុន។
ម្ចាស់ការពារតំណែងជើងឯក Dominic Thiem និងម្ចាស់ជើងឯក៥សម័យ Roger Federer ក៏បានដកខ្លួនចេញពីការប្រកួត US Open ឆ្នាំនេះផងដែរ។
Rafael Nadal មានវ័យ៣៥ឆ្នាំបានសរសេរនៅលើបណ្តាញសង្គម Instagram ថា “និយាយតាមត្រង់ទៅខ្ញុំបានរងការឈឺចាប់ច្រើនលើសពីជើងខ្ញុំអស់មួយឆ្នាំហើយខ្ញុំត្រូវការពេលវេលាខ្លះ។ ដោយបានពិភាក្សាជាមួយក្រុមគ្រួសារ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងហើយខ្ញុំជឿជាក់ថា វាគឺជាផ្លូវឆ្ពោះទៅមុខដើម្បីព្យាយាមងើបឡើងវិញនិងជាសះស្បើយឡើងវិញ។
លោកបានបន្តថា “ខ្ញុំប្តេជ្ញាថានឹងធ្វើអ្វីគ្រប់យ៉ាងដែលវាត្រូវការដើម្បីទទួលបានរាងដែលល្អបំផុតដើម្បីបន្តការប្រកួតប្រជែងសម្រាប់អ្វីដែលពិតជាជំរុញចិត្តខ្ញុំ និងអ្វីដែលខ្ញុំបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ខ្ញុំជឿជាក់ថាជាមួយនឹងការងើបឡើងវិញនៃជើង ហើយជាក់ស្តែងកិច្ចខិតខំប្រឹងប្រែងប្រចាំថ្ងៃដ៏សំខាន់មួយនេះអាចសម្រេចបាន។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីធ្វើឱ្យវាកើតឡើង”។
ម្ចាស់ជើងឯក US Open ៤សម័យ Rafael Nadal មិនបានប្រកួតនៅ Wimbledon ឬអូឡាំពិកឡើយដើម្បីសំរាកព្យាបាលរបួស។ គាត់បានរងរបួសនៅព្រឹត្តិការណ៍ French Open កាលពីខែមិថុនាជាកន្លែងដែលគាត់បរាជ័យក្នុងការការពារពានរង្វាន់របស់គាត់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ ដោយចាញ់ Novak Djokovic នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា កម្មវិធី US Open ចាប់ផ្តើមនៅថ្ងៃចន្ទទី៣០ ខែសីហាទោះយ៉ាងណាម្ចាស់ជើងឯកឆ្នាំ២០២០ Thiem នឹងអវត្តមានដោយសាររបួសកដៃហើយ Federer ក៏បានបញ្ចប់រដូវកាលរបស់គាត់ផងដែរដោយសារគាត់ត្រៀមវះកាត់ជង្គង់បន្ថែម។ចំណែកកីឡាករ Federer និង Nadal ប្រហែលជាត្រូវចូលរួមជាមួយកីឡាករ Novak Djokovic ៕ (រូបភាព ៖ BBC Sport)