ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តធុនត្រាជ្រុលបុកគូទរថយន្តហាយឡែនឌ័រពីក្រោយរុញទៅបុកគូទរថយន្តFord មួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តទាំង៣គ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តដែលបេីកខាងក្រោយគេ ម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI 8377 ជ្រុលបុកគូទរថយន្តហាយឡែនឌ័រ ពណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AN 3037 ភ្លាមនោះរថយន្តហាយឡែនឌ័រក៏បន្តទៅបុកគូទរថយន្តFord Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK 4061 បណ្តាលឱ្យរងការខូចខាតទាំងសងខាង តែសំណាងមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាគ្រាន់តែសូមទោសក៏បញ្ចប់រឿងនៅកន្លែងកេីតហេតុ៕ដោយ៖សុខាសែនជ័យ