ភ្នំពេញ, នៅមុននេះបន្តិច ! នៅវេលាម៉ោង១៩និង០៥នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ភរិយាលោក ទៀ សីហា បានបង្ហោះសារលើ facebook ផ្ទាល់ខ្លួន បង្ហាញពីក្តីនឹករលឹកដ៏ពន់ពេក ដល់ប្តីសម្លាញ់ចិត្ត(លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប) និងពុកម៉ែ ពូមីង បងប្អូន កូនក្មួយ អ្នកខេត្តសៀមរាប ខណ:លោកស្រីបានបែកពីទឹកដីដ៏ពិសិដ្ឋនេះត្រឹមតែ៣ខែ សម្រាលបុត្រ។
លោកស្រី បានសរសេរសំណេរថា, ឱសៀមរាបអើយ ខ្ញុំនឹកអ្នកណាស់បានត្រឹមតែតាមដានអ្នកតាម Facebook តែប៉ុណ្ណោះ ឃើញហើយស្រណោះណាស់ កើតអារម្មណ៍សោកសៅ មួហ្មងក្នុងដួងចិត្ត បែកអ្នកតែបីខែ ដូចបីឆ្នាំ តើសុខទុក្ខប្តី និងពុកម៉ែ បងប្អូន យ៉ាងណាហើយ 😷?
រាល់យប់ បានត្រឹមតែនិយាយគ្នាតាមទូរស័ព្ទមើលឃើញមុខប្តី នឹកស្រណោះប្តីណាស់ ហត់ទេប្តី ? សុខទុក្ខយ៉ាងណា នៅតស៊ូតែម្នាក់ឯង 😔គ្មានពួកខ្ញុំនៅក្បែរប្តី តើពិបាកទេ?
មាននឹកប្រពន្ធកូនទេ ?
ឱ…ព្រះអើយ 🙏តើថ្ងៃណាទៅទើប ជំងឺ Covide-19 នេះរលាយបាត់ទៅ ?
ដើម្បីឲ្យខ្ញុំបានត្រឡប់ទៅរស់នៅជួបជុំគ្រួសារខ្ញុំវិញ 🥺
ពេលនេះរឹតតែយល់ពីទឹកចិត្ត នៃការលះបង់ដ៏ធំធេងរបស់រាជរដ្ឋាភិបាល និងពេទ្យជួរមុខ 🙏💙🤟 មានគ្រួសារតែមិនអាចជួប អារម្មណ៍មួយនេះវាពិតជាពិបាករ៉ាយរ៉ាប់ណាស់ ។
ខ្ញុំសូមបួងសួងពីចម្ងាយ🙏 សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឲ្យប្រទេសកម្ពុជា រួចផុតពីជំងឺមួយនេះផង ។
ឃ្លាចុងក្រោយលោកស្រីតែងដាក់ថា, (សៀមរាប ផ្ទះខ្ញុំ🥺🙏💙😷TEA Seiha/ទៀ សីហា)៕
ដោយ, សិលា