ស្នងការនគរបាលខេត្តត្បូងឃ្មុំ សម្រេចបញ្ឈរជើងអធិការស្រុកអូររាំងឪជាបណ្តោះអាសន្ន ដោយសារតែរឿង ពុករលួយផ្ទៃក្នុងរឿងបង់លុយជូនមេ ៧០ម៉ឺនរៀលក្នុងមួយខែ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានសម្រេចចេញលិខិតបង្គាប់ការស្តីការប្រគល់ភារកិច្ចបណ្តោះអាសន្ន ដោយបញ្ឈរជើងលោក លឿង រដ្ឋា អធិការស្រុកអូររាំងឪជាបណ្តោះអាសន្ន ដោយសារតែរឿងពុករលួយផ្ទៃក្នុង។

ចំពោះករណីនៃការដកបញ្ឈរជើងលោកអធិការស្រុកអូររាំងឪបណ្តោះអាសន្ននេះ គឺបន្ទាប់ពីកូនចៅដែលជាមន្រ្តីថ្នាក់ក្រោមកើតទុក្ខមិនសុខចិត្តបានចូលទៅឡាយផ្ទាល់ដល់ក្នុងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដោយនិយាយថា លោកអធិការ បានជេរប្រមាថ និងជេរម្រ៉ាយ រួមទាំង ស៊ីលុយប្រាក់ខែចំនួន៧០ម៉ឺនរៀលជាថ្នូរ ឱ្យកូនចៅទៅបង្កើតមុខរបរនៅខាងក្រៅ។

មន្ដ្រីនគរបាលស្រុកអូររាំងឪរូបនោះបានបន្តទម្លាយរឿងរ៉ាវពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោក លឿង រដ្ឋា អធិការនគរបាលស្រុកអូររាំងឪថា លោកអធិការបានរករឿងគាត់ចេញទៅរកស៊ីរត់តាក់ស៊ី ហើយក្នុងអំឡុងពេលគាត់ទៅរកសុីរត់តាក់ស៊ីនោះគឺគាត់បានសុំលោកអធិការលោកលឿង រដ្ឋា ចេញរត់តាក់ស៊ីនៅពេលព្រឹក ហើយនៅពេលថ្ងៃគាត់ចូលបម្រើការងារវិញ ព្រមទាំងបង់លុយឱ្យលោកលឿង រដ្ឋា ជាអធិការចំនួន៧០ម៉ឺនរៀលជារៀងរាល់ខែចូលអង្គភាពមិនដែលខានឡើយ ដោយពេលនោះលោកអធិការក៏បានអនុញ្ញាតដែរ។
ក្រោយមកគាត់បានកើតជំងឺកូវីដ-១៩ ហើយទំនងជាខ្លាចបែកការណ៍ស្រាប់តែពេលនោះលោកលឿង រដ្ឋា ដែលជាអធិការបានសរសេររបាយការណ៍ទៅលោកស្នងការថា រូបគាត់អសកម្មនឹងការងារទៅវិញ ក៏ប៉ុន្ដែឥឡូវនេះលោកស្នងការបានហៅគាត់ទៅដើម្បីទទួលពិន័យ តែគាត់មិនទាន់ទៅទេ គឺកាត់សួរឲ្យដឹងរឿងសិន។
ប៉ុន្តែករណីខាងលើនេះ តើអ្នកសូក និងអ្នកទទួលសំណូកដែលនាំគ្នាប្រព្រឹត្តខុសដូចគ្នានោះ ម្នាក់ណាទទួលទោស ធ្ងន់ជាង ដែលពួកគាត់សុទ្ធតែជាអ្នកកាន់ច្បាប់ យល់ដឹងពីច្បាប់យ៉ាងច្បាស់ ប៉ុន្តែដោយសារទឹកប្រាក់ និងភាពធូររលុង របស់អង្គភាព បានបណ្តែតបណ្តោយឱ្យមានអំពើពុករលួយនេះកើតឡើងបាន។ មហាជនចាំមើលថា ពេលនេះលោកអធិការត្រូវបានដកបញ្ឈរជើងហើយ ចុះនៅឡើយអ្នកដែលឈរឡាយ បង់លុយជូនមេក្នុងមួយខែ៧០ម៉ឺនរៀលនោះ តើអាចនឹងទទួលទោសទណ្ឌដែរឬទេ?៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print