អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច ដែលបានឧបត្ថម្ភ ថវិកា ចំនួន​ ១,០០០,០០០,០០០ រៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច ដែលបានឧបត្ថម្ភ ថវិកា ចំនួន​ ១,០០០,០០០,០០០ រៀល ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ រួមទាំង ព្រឹត្តិការណ៍ ២០ កុម្ភៈ នេះផងដែរ ។

សូមបញ្ជាក់ថា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញផ្លែមៀនឬ ផ្លែតាង៉ែន របស់ប្រជាពលរដ្ឋ នៅតាមព្រំដែនកម្ពុជា -ថៃ។ លោកក៏បានថ្លែងផងដែរថា ,
ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់ខ្ញុំ ខ្ញុំមានចំណូលខ្ញុំមានជីវភាពល្អក៏ដោយសារតែប្រជាកសិករនិងរាជរដ្ឋាភិបាល ។ ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយទិញមៀន ឬតាង៉ែន ចំនួន ១០០០តោន ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត្រា ដោយលក់ក្នុងតម្លៃខាតដើម។ ហើយខ្ញុំបាទទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះមិនទិញពីក្រុមហ៊ុន និងកសិដ្ឋានធំៗនោះទេ។
លោកបន្តថា, ខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នា សុទ្ធតែមានបំណងចង់ជួយជ្រោមជ្រែងប្រជាកសិករយើងដែលកំពុងជួបប្រទះនូវការលំបាក ដោយសារ covid-19 នេះ ដែលជាវិបត្តិទូទាំងពិភពលោក។
បើសិនជាអាចក្នុងឱកាសសែនខាងមុខនេះបងប្អូនទិញផ្លែមៀនផង គ្មានអ្នកណាដែលស្រលាញ់យើង ជាងប្រជាជាតិរបស់យើងទេ(ពាក្យថាចង់ជួយ អ្នកណាក៏អាចនិយាយបាន មានតែអំពើនៃការជួយទេទើបជាការជួយពិតប្រាកដ)! មួយគ្រួសារជួយទិញ ៥គីឡូមិនច្រើននោះទេ។ ដោយខ្ញុំលក់ចេញតែ ១៩០០រៀលក្នុងមួយគីឡូប៉ុណ្ណោះ
Comment លេខទូរសព្ទខាងក្រោម និងចំនួនដែលត្រូវទិញ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print