ខេត្តប៉ៃលិន, សម្ដេចកិតិ្តព្រឹទ្ធ ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាមាតាមនុស្សធម៌ តែងតែមិនបានគិតសព្វគ្រប់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជួយជំនួយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងក្របខណ្ឌទូទាំងប្រទេស។
នៅថ្ងៃនេះផងដែរសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានសម្រេចផ្ដល់អង្ករទៅខេត្តប៉ៃលិន សម្រាប់បំពេញបន្ថែមតាមបណ្ឌលធ្វើចត្តាឡីស័កទូទាំងខេត្ត។
ក្នុងនោះផងដែរ លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, នាងខ្ញុំតំណាងបងប្អូន កំពុងព្យាបាលជំងឺ កូវីដ-១៩ និងបងប្អូន កំពុងធ្វើចត្តាឡីស័ក សូមលើកម្រាមដៃទាំង១០ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មាតាមនុស្សធម៌ បានជួយឧបត្ថម្ភ អង្ករចំនួន ៤០តោន សំរាប់ផ្គត់ផ្គង់ស្បៀងអាហារជូនដល់កូនចៅកំពុងនៅក្នុងមណ្ឌលចត្តាឡីស័ក ទាំងអស់ក្នុងខេត្តប៉ៃលិន ។
នេះជាទឹកចិត្តនៃថ្នាក់ដឹកនាំកម្ពុជា ម្ខាងសម្តេចតេជោ ម្ខាងសម្តេចម៉ែ សម្តេចទាំងទ្វេគិតគូរសព្វគ្រប់ជ្រុងជ្រោយបារម្ភពី សុខទុក្ខ ការលំបាកប្រជាពលរដ្ឋគ្រប់ទិសទីកន្លែង គ្រប់ពេលវេលា ជាពិសេស នាពេលបច្ចុប្បន្ននេះជាពេលវេលាពិភពលោក ក៏ដូចជាប្រទេសជាតិយើងកំពុងជួបការ លំបាក ដោយសារមេរោគ កូវីដ-១៩ ប្រជាពលរដ្ឋកម្ពុជា មានភព្វសំណាងខ្លាំងណាស់ បានទទួលការថែទាំ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលបានយ៉ាងល្អ ទទួលការចាក់វ៉ាក់សាំង ជិតគ្រប់ៗគ្នារួចហើយ ។
កូនចៅសូមគោរពអរគុណ គោរពជូនពរសម្តេចទាំងទ្វេទទួលបាន សុខភាពល្អ
អាយុ យឺនយូរ ជាម្លប់ដ៏ត្រជាក់ត្រជំរបស់កូនចៅជារៀងរហូត៕
ដោយ, សិលា