រកឃើញករណីមេរោគកូវីដ១៩ បំប្លែងថ្មីDeltaគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី (សាខាជ្រោយចង្វារ) ACTIVE PEOPLE’S Microfinance institution plc. !

ចែករំលែក៖

ភ្នំពេញ, នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, រកឃើញករណីមេរោគកូវីដ១៩ បំប្លែងថ្មីDelta

នៅគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី (សាខាជ្រោយចង្វារ) ACTIVE PEOPLE’S Microfinance institution plc. ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១០B ផ្លូវលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បុគ្គលិកទីតាំងខាងលើ ០២នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមប្រជាពលរដ្ឋដែលបានទៅ ឫបានប៉ះពាល់ជាមួយបុគ្គលិកនៅទីតាំងខាងលើសូមតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print