ខេត្តព្រះសីហនុ៖ ឯកអគ្គរាជទូតជប៉ុន បានប្រគល់ជូនលោក លូ គឹមឈន់ នូវគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២០ ថ្នាក់ “The Order of the Rising Sun, Gold Rays with Neck Ribbon” របស់រដ្ឋាភិបាលជប៉ុន។ នេះបើយោងតាមផេកផ្លូវការរបស់អង្គភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ជូនផងដែរថា នៅស្ថានទូតជប៉ុន ថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
លោក MIKAMI Mashahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូនលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នូវគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២០ ថ្នាក់ “The Order of the Rising Sun, Gold Rays with Neck Ribbon” របស់រដ្ឋាភិបាលជប៉ុន សម្រាប់ការចូលរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសជប៉ុន និឹងកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ ៕