Breaking News ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២១ ព្យុះចំនួន ៧ ទៅ ៩ និងសម្ពាធត្រូពិកទាប នឹងបោកបក់នៅសមុទ្រខាងកើត ហើយក្នុងនោះមានព្យុះចំនួន ៤ នឹងបោកបក់ចូលដីគោករបស់ប្រទេសវៀតណាម !

ចែករំលែក៖

ប្រទេសវៀតណាម: ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម អំពាវនាវប្រជាពលរដ្ឋខ្មែររស់នៅប្រទេសវៀតណាម បង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្ថិភាព ដោយចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២១ ព្យុះចំនួន ៧ ទៅ ៩ និងសម្ពាធត្រូពិកទាប នឹងបោកបក់នៅសមុទ្រខាងកើត ហើយក្នុងនោះមានព្យុះចំនួន ៤ នឹងបោកបក់ចូលដីគោករបស់ប្រទេសវៀតណាម។

នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូម ជម្រាបជូនប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការងារ ឬមានវត្តមាននៅវៀតណាម ជ្រាបថា យោងតាម សារព័ត៌មានវៀតណាម (Viet Nam News) ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា, ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២១ ព្យុះចំនួន ៧ ទៅ ៩ និងសម្ពាធត្រូពិកទាប នឹងបោកបក់នៅ សមុទ្រខាងកើត ហើយក្នុងនោះមានព្យុះចំនួន ៤ នឹងបោកបក់ចូលដីគោករបស់ប្រទេសវៀតណាម។

ចំពោះបណ្តាខេត្ត និងទីក្រុងនៅភាគកណ្តាល និងតំបន់កណ្ដាលឈៀងខាងត្បូង នឹងមានភ្លៀង ធ្លាក់ខ្លាំង ចាប់ពីខែតុលា វិច្ឆិកា និងធ្នូ ប៉ុន្តែភ្លៀងនឹងមិនធ្លាក់ខ្លាំងដូចឆ្នាំ២០២០។ ចំណែក អាកាសធាតុ នឹងចុះត្រជាក់លឿនជាងធម្មតា គឺនឹងផ្តើមពីចុងខែកញ្ញា ឬនៅដើមខែតុលា ហើយការចុះត្រជាក់ខ្លាំងអាច នៅពាក់កណ្តាលខែធ្នូ គឺឆាប់ជាងបណ្តាឆ្នាំមុនៗ។

សេចក្តីដូចបានជម្រាបជូន សូមប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការងារ ឬមានវត្តមាននៅ វៀតណាម មេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីសុវត្ថិភាព និងជៀសវាងកើត មានបញ្ហាជាយថាហេតុ។ ទន្ទឹមនេះ សូមបងប្អូន មេត្តាថែរក្សាសុខភាពឱ្យបានល្អ អនុវត្តវិធានការការពារ សុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ៕

...


ដោយ ,សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print