ខេត្តស្ទឹងត្រែង, បើយោងតាមផេកផ្លូវការ របស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឲ្យដឹងថា ,នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី១ តំណាង ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោភូមិភាគទី១ បានទទួលផ្លែមៀន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពយោធភូមិភាគទី១តាមរយ: នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។
ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី១ ជំនួសមុខ លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោភូមិភាគទី១ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងយោធភូមិភាគទី១ សូមគោរពថ្លែងអំណរគុណជាពន្លឹក ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ របស់កងទ័ពទូទាំងប្រទេស ជាពិសេសក្នុងដំណាក់កាលដែលប្រទេសជាតិ កំពុងប្រយុទ្ធតស៊ូប្រឆាំងនឹងមេរោគរាតត្បាត កូវីដ-១៩នេះ ។
ក្នុងនាមកងទ័ពទូទាំងយោធភូមិភាគទី១ ប្តេជ្ញាចិត្តគោរព និងដើរតាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីគ្រប់ពេលវេលា គ្រប់កាលៈទេសៈដោយឥតងាករេ ជារៀងរហូត៕
ដោយ, សិលា