នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង នាំ​យក​អំណោយ​​ដ៏​ថ្លៃថ្លា​របស់​ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មក​ចែក​ជូន​ ដល់រដ្ឋ​បាល​ស្រុក​ទាំង១៣ និង១ក្រុង​ នៅ​ក្នុង​ខេត្ត​បាត់ដំបង !

ចែករំលែក៖

ខេត្តបាត់ដំបង, នៅព្រឹកថ្ងៃទី២៤ ខែ​សីហា​ ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍​ ហុីង​ ប៊ុន​ហៀង​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ និង​ជជានាយក​រង​ខុទ្ទកាល័យ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​នាំ​យក​អំណោយ​​ដ៏​ថ្លៃថ្លា​របស់​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​សែន​ មក​ចែក​ជូន​រដ្ឋ​បាល​ស្រុក​ទាំង១៣ និង០១ក្រុង​ នៅ​ក្នុង​ខេត្ត​បាត់ដំបង​
សូមបញ្ជាក់ថា, ​សម្ភារៈ​រួម​មាន​៖​ ម៉ាស៊ីន​ភ្លើង​ចំនួន ០១គ្រឿង​ ម៉ាស៊ីន​ព្រីន​០៦គ្រឿង​ កុំព្យូទ័រ​យួរ​ដៃ​ចំនួន​ ០៦គ្រឿង​ វិទ្យុ​ទាក់ទង​ចំនួន​ ១៥គ្រឿង​ និង​ថវិកា​ចំនួន​ ១លានរៀល។
សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​សែន តែងគិតគូរជានិច្ចដល់បងប្អូនជនរួមជាតិ រហូតដល់ការងារអាជ្ញាធរ សមត្ថកិច្ច ថ្នាក់ក្រោមជាតិ ហើយចំពោះមុខប្រឹងបំផុតរកវ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីការពារជំងឺវីរុសកូវីដ-១៩ ដែលមកដល់ពេលនេះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៧,៦៨%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥៥,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print